លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ចាប់ផ្តើមចូលរួម IPU-150 និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន
កប.អនឡាញ - បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ Armenia នារសៀលថ្ងៃទី៥ ខែមេសា (ម៉ោងក្នុងតំបន់) លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ Nguyen Thi Thanh Nga រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅដល់រដ្ឋធានី Tashkent ចាប់ផ្តើមចូលរួមមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU-150) និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាន តបតាមការអញ្ជើញរបស់ លោកស្រី Tulia Ackson ប្រធាន IPU និង លោក Martin Chungong អគ្គលេខាធិការ IPU និងលោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភាអ៊ូសបេគីស្ថាន។