leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Nganh ជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ

នៅឯអង្គភាពទាំងឡាយដែលបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លោកវរសេនីយ៍ឯក Nguyen Van Nganh បានជូនពរឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង និងពលទាហាន នៃបណ្តាអង្គភាពយោធា និងតំបន់ប្រតិបត្តិការសឹករងនានា នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Nganh ជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ

លោកវរសេនីយ៍ឯក Nguyen Van Nganh បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គមមួយចំនួនរបស់ខេត្ត Kien Giang នាពេលថ្មីៗនេះ ហើយបានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលកន្លងទៅ បក្ស រដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ និយាយរួម បញ្ជាការដ្ឋានយោធាខេត្ត Kien Giang និងអង្គភាពមួយចំនួននៃកងយោធពលខេមរភូមិន្ទនិយាយដោយឡែក បានផ្លាស់ប្តូរ និងចែករំលែកព័ត៌មានជាប្រចាំ រួមសហការយ៉ាងសកម្មដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅព្រំដែន កោះ និងសមុទ្រ សហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រួមចំណែកការពារព្រំដែនគោក និងសមុទ្រ នៃប្រទេសទាំងពីរ និងកសាងព្រំដែនសន្តិភាព និងមិត្តភាព”។

លោកមេបញ្ជាការយោធាខេត្ត Kien Giang បានថ្លែងអំណរគុណចំពោះស្ថាប័ន អង្គភាពទាំងឡាយ ដែលតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៅតាមព្រំដែន សមុទ្រ និងកោះនានានៃខេត្ត Kien Giang ក្នុងការធ្វើដំណើរទៅមកប្រកបរបររកស៊ី និងអភិវឌ្ឍជីវភាព ជាពិសេសការជួយឧបត្ថម្ភទាន់ពេលវេលាជូនចំពោះក្រុម K92 នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang ក្នុង​ការ​បំពេញការងាររុករក ប្រមូល ធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដដែលពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។ នាពេលខាងមុខ លោកវរសេនីយ៍ឯក Nguyen Van Nganh សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងជំនួយពីអង្គភាពទាំងឡាយដើម្បីឲ្យក្រុម K92 អាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ។

leftcenterrightdel
គណៈប្រតិភូ នៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី នៅបញ្ជាការយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ

តំណាងអង្គភាពទាំងឡាយនៃកងយោធពលខេមរភូមិន្ទបានថ្លែង​អំណរគុណចំពោះចំណងមិត្តភាព ភាពស្មោះត្រង់ និងការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមជូនចំពោះប្រជាជនកម្ពុជាក្នុងអំឡុងឆ្នាំនៃការប្រយុទ្ធដើម្បីរំដោះប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍។ ទន្ទឹមនឹងនោះ សម្តែងបំណងចង់រក្សាជានិច្ច និងពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang និងអង្គភាពយោធានានានៃព្រះរាជាណាចក្រកម្ពុជានិយាយដោយឡែក៕

បកប្រែដោយ Duy Hoan