leftcenterrightdel
លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang និងគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ

leftcenterrightdel
លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang ជូនពរឆ្នាំថ្មីជូនចំពោះលោកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម. និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស ទ បានសម្តែងនូវសេចក្តីរីករាយ ដែលបានទទួលស្វាគមន៍គណៈប្រតិភូ

ក្នុងបរិយាកាសនៃសាមគ្គីភាព និងមិត្តភាព នៅតាមទីកន្លែងនីមួយៗ ភាគីនានាបានផ្លាស់ប្តូរ និងជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាព និងលទ្ធផលនៃការសម្របសម្រួល ដើម្បីធានាសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ព្រមទាំងបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនាពេលខាងមុខ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រវេសន៍ខុសច្បាប់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ជាដើម រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមព្រំដែន រួមចំណែកដល់ការសម្រេចរាល់ភារកិច្ចប្រកបដោយជោគជ័យ ក្រោមពាក្យស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង" ក្នុងការផ្លាស់ប្តូរ ទំនាក់ទំនង សហប្រតិបត្តិការគ្រប់គ្រង ការពារអធិបតេយ្យភាព សន្តិសុខព្រំដែន ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម...

leftcenterrightdel
 

leftcenterrightdel
លោកវរសេនីយ៍ឯក Lam Phuoc Nguyen នាយកនគរបាលខេត្ត An Giang ទទួលវត្ថុអនុស្សាវរីយ៍ពីលោកវរសេនីយ៍ទោ សុខ ដារ៉ា មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តតាកែវ និងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល

តាងនាមគណៈកម្មាធិការបក្ស គណៈនាយកនគរបាលខេត្ត និងកម្មាភិបាល យុទ្ធជនទាំងអស់ នៃនគរបាលខេត្ត An Giang លោកវរសេនីយ៍ឯក Lam Phuoc Nguyen បានជូនពរថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង ពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្ស នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល និងស្នងការនគរបាលខេត្តតាកែវ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន។ ទន្ទឹមនឹងនោះ សង្ឃឹមថា នាពេលខាងមុខ កងកម្លាំងប្រដាប់អាវុធខេត្ត An Giang (វៀតណាម) និងខេត្ត​កណ្តាល ខេត្តតាកែវ នឹងរក្សាបាននូវកិច្ចប្រជុំជាប្រចាំ ផ្លាស់ប្តូរព័ត៌មាននិងស្ថានភាព ជូនគ្នាទៅវិញទៅមកជាប្រចាំ៕

បកប្រែដោយ Duy Hoan