គណៈប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត Dong Nai ដឹកនាំដោយ លោក Ho Thanh Son អនុលេខាប្រចាំការ បានអញ្ជើញ​ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសគុយបាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ មេសា ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្ត Pinar del Río ក្នុងក្របខ័ណ្ឌរួមនៃការជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសវៀតណាម និងគុយបា។

leftcenterrightdel
គណៈប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត Dong Nai បានជួបជាមួយលោក លោក Yamilé Ramos Cordero លេខាទី១ នៃខេត្ត Pinar del Río  (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយ លោក Yamilé Ramos Cordero លេខាទី១ នៃខេត្ត Pinar del Río និងអភិបាលខេត្ត Eumelín González Sánchez ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ចដើម្បីស្វែងរកទីផ្សារ សំដៅបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម។ ក្នុងឱកាសនេះ ខេត្ត Dong Nai បានផ្តល់ថវិកាចំនួន ១០០,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់គម្រោងគ្រប់គ្រងការស្តារឡើងវិញ និងកាត់បន្ថយហានិភ័យ នៃខេត្ត Pinar del Río ដោយហេតុនេះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវការស្តារឡើងវិញលំនៅដ្ឋានរបស់ប្រជាជន ក៏ដូចជាសមត្ថភាពផលិតស្បៀងអាហារ និងសេវានានា ក្រោយគ្រោះមហន្តរាយធម្មជាតិនៅទីក្រុង Pinar del Río និងស្រុកក្នុង La Palma និងស្រុក Viñales នៃខេត្តPinar del Río។

គួររំលឹកថា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការបក្សខេត្ត Dong Nai លោក Emilio Lozada García ប្រធានគណៈទាក់ទងការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា សង្ឃឹមថា ខេត្ត Dong Nai និងខេត្ត Pinar del Rio នឹងបង្កើតផែនការសកម្មភាពជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្តទាំងពីរ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរយុវជន ការផ្លាស់ប្តូររវាងអង្គការសង្គម-នយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផលប្រយោជន៍នៃខេត្តទាំងពីរ។

ក្នុងជំនួបនេះ លោក Ho Thanh Son បានអះអាងថា ខេត្ត Dong Nai មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តក្រុងនានា​នៃប្រទេស​គុយបាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

បកប្រែដោយ Thanh Cong