ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អេស្ប៉ាញ ឆ្ពោះទៅអនាគតកាន់តែសំខាន់ និងទូលំទូលាយ
លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញនឹងមានសកម្មភាពជាច្រើនទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
តបតាមការអញ្ជើញរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ មេសា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ លោក Doan Thanh Song ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេស្ប៉ាញ បានឲ្យដឹងថា នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៧៧មក ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់មេដឹកនាំជាន់ខ្ពស់អេស្ប៉ាញ ចាប់តាំងពីព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រអេស្ប៉ាញ Juan Carlos និងម្ចាស់ក្សត្រី Sofia ក្នុងឆ្នាំ២០០៦។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយ លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល ខែវិច្ឆិកា ឆ្នាំ ២០២៤ (រូបថត៖ VGP) |
ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាម លោក Pedro Sanchez នាយករដ្ឋមន្ត្រី នឹងមានសកម្មភាពជាច្រើនទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ភាគីទាំងពីរនឹងផ្តោតលើការផ្លាស់ប្តូរវិធានការជំរុញកិច្ចសហប្រតិបត្តិការដើម្បីបង្កើនទំនុកចិត្តនយោបាយ ពង្រឹងមូលដ្ឋានទំនាក់ទំនងដែលមានស្រាប់ និងបើកឱកាសថ្មីក្នុងវិស័យសក្តានុពល ជាពិសេសក្នុងវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនក្នុងទីក្រុង ការអភិវឌ្ឍប្រកបដោយចីរភាព ថាមពលកកើតឡើងវិញ ... ភាគីទាំងពីរក៏រំពឹងថានឹងចុះហត្ថលេខាលើឯកសារមួយចំនួនដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
នៅមុនដំណើរទស្សនកិច្ចនេះ លោក Pedro Sánchez នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “វៀតណាមបានក្លាយជាមេដែកសម្រាប់ការវិនិយោគបរទេស” និងបានអះអាងថា “ដោយសារមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប បានជាក្រុមហ៊ុនអេស្ប៉ាញ ថ្នាក់ដឹកនាំក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ និងថាមពលកកើតឡើងវិញ នឹងអាចអភិវឌ្ឍឱកាសអាជីវកម្មសំខាន់ៗនៅវៀតណាម”។ យោងតាមឯកអគ្គរដ្ឋទូត Doan Thanh Son ឲ្យដឹងថា ប្រសាសន៍ពោលខាងលើនេះ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅវៀតណាម នឹងជួយតម្រង់ទិសអាទិភាពរបស់ប្រជាជនអេស្ប៉ាញ និងសហគមន៍ធុរកិច្ចនៅវៀតណាម បើកឱកាសសហប្រតិបត្តិការជាច្រើនទៀត។
លោកឯកអគ្គរដ្ឋទូត Doan Thanh Song បានឲ្យដឹងថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយ ការប្តេជ្ញាចិត្ត និងទំនុកចិត្តរវាងប្រទេសទាំងពីរ រួមជាមួយនឹងថ្នាក់ដឹកនាំនៃសាជីវកម្មឈានមុខគេរបស់អេស្ប៉ាញជិត ២០ ដែលអមដំណើរនាយករដ្ឋមន្រ្តីក្នុងដំណើរទស្សនកិច្ចនេះ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខសន្យាថានឹងមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន។
បកប្រែដោយ Thanh Cong