ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំសំដៅអនុវត្តអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលភាគីទាំងពីរបានចុះហត្ថលេខាក្នុងឆ្នាំ ២០២៣ ហើយទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងការទូតការពារជាតិវៀតណាម-កាណាដា ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាគោលនយោបាយការពារជាតិ វៀតណាម-កាណាដា ដែលបានប្រព្រឹត្តិទៅនៅប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅ។

leftcenterrightdel
 
leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Pham Manh Thang និងលោកឧត្តមសេនីយ៍ត្រី Carol Potvin ចុះហត្ថលេខាលើមាតិកាសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ លើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នៅក្នុងពិធីចុះហត្ថលេខា លោកឧត្តមសេនីយ៍ត្រី Carol Potvin បានអះអាងថា៖ “យើងខ្ញុំដឹងថាការរក្សាសន្តិភាពគឺជាអាទិភាពមួយរបស់វៀតណាម ហើយយើងខ្ញុំចង់បន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យនេះ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការចូលរួមរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០១៤ មក ប្រទេសវៀតណាមបានដាក់ពង្រាយនាយទាហានជាងមួយពាន់នាក់ ទៅចូលរួមបេសកកម្មផ្សេងៗ ដែលក្នុងនោះសមាមាត្រស្ត្រីគឺច្រើនជាង ២០%”។

មាតិកាសហប្រតិបត្តិការឆ្នាំ ២០២៥-២០២៦ ផ្តោតលើខ្លឹមសារចំនួនបី រួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; កិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺន បណ្តុះបណ្តាល; ជំនួយបរិក្ខាររបស់កាណាដាសំដៅជួយលើកកំពស់សមត្ថភាពហ្វឹកហ្វឺនរបស់វៀតណាម ក៏ដូចជាសមត្ថភាពវិជ្ជាជីវៈរបស់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមក្នុងការរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

បកប្រែដោយ Thanh Cong