តាងនាមក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Le Quang Minh បានអបអរសាទរចំពោះកម្មាភិបាល និងបុគ្គលិកទាំងអស់នៃស្ថានទូតក្នុងឱកាសដ៏មានអត្ថន័យរបស់ប្រជាជនឡាវ។ លោកឧត្តមសេនីយ៍ឯក Le Quang Minh បានសង្កត់ធ្ងន់ថា ការបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវកាលពី ៧០ ឆ្នាំមុនបានបើកទំព័រប្រវត្តិសាស្ត្រ ជារបត់សំខាន់ក្នុងបុព្វហេតុតស៊ូរំដោះជាតិ កសាង និងការពារមាតុភូមិរបស់ប្រជាជនឡាវ។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម អបអរសាទរខួបលើកទី៧០ នៃការបង្កើតបក្សប្រជាជនបដិវត្តន៍ឡាវ

ក្រោមការដឹកនាំឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ឡាវបានទទួលជ័យជំនះដ៏ត្រចះត្រចង់ក្នុងការការពារឯករាជ្យ និងបូរណភាពទឹកដី និងសម្រេចបានសមិទ្ធិផលដ៏អស្ចារ្យក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិ។ លោកឧត្តមសេនីយ៍ឯក Le Quang Minh បានអះអាងថា ចំណងសាមគ្គីភាពពិសេសរវាងបក្ស រដ្ឋ និងប្រជាជនវៀតណាម និងឡាវ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន។ ក្រសួងការពារប្រទេសវៀតណាមតែងតែវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារជាតិឡាវ ដោយចាត់ទុកថានេះជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

រីឯខ្លួនវិញ លោកស្រី Latana Sihalaj ឯកអគ្គរដ្ឋទូតរងឡាវប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលមកអបអរសាទរស្ថានទូតឡាវក្នុងពិធីបុណ្យដ៏សំខាន់នេះ។ លោកស្រី Latana Sihalaj បានបញ្ជាក់យ៉ាងច្បាស់ថា សមិទ្ធិផលដែលឡាវសម្រេចបានសុទ្ធតែមានការជួយគាំទ្ររបស់វៀតណាម។ លោកស្រីអះអាងថាទំនាក់ទំនងឡាវ-វៀតណាមគឺគំរូពិសេស ដែលកម្រមានក្នុងពិភពលោក ហើយវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងឡាវ-វៀតណាម៕

បកប្រែដោយ Thuy Anh