អញ្ជើញទទួលជួបគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម លោក Khamkhan Chanthavisouk សង្ឃឹមថា ក្រសួងការពារប្រទេសវៀតណាមនឹងបន្តដឹកនាំស្ថាប័ន អង្គភាព និងបញ្ជាការដ្ឋានយោធានៃបណ្តាខេត្តរបស់វៀតណាមបន្តជួយគាំទ្រ​បណ្តាខេត្តឡាវ ជាពិសេសខេត្ត Luang Prabang តាមរយៈសកម្មភាពដូចជា ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ អាជ្ញាធរខេត្ត Luang Prabang នឹងខិតខំលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោក Khamkhan Chanthavisouk

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់លទ្ធផលសហប្រតិបត្តិការល្អរវាងខេត្ត Luang Prabang ជាមួយខេត្ត Son La និងខេត្ត Dien Bien តាមរយៈការជួបជុំ ការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាព និងបទពិសោធន៍ ក្នុងការកសាងបក្ស ការកសាងប្រព័ន្ធនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងការពារជាតិសន្តិសុខ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមកទាន់ពេលវេលាក្នុងគ្រាលំបាក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពយោធានៃភាគីទាំងពីរដែលរក្សាបាននូវយន្តការសហប្រតិបត្តិការល្អ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ស្ថានភាព និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅតំបន់ព្រំដែន និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា នាពេលខាងមុខ ខេត្ត Luang Prabang នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតជាមួយ​បណ្តា​ខេត្តជាដៃគូរបស់វៀតណាម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពយោធា និងកងទ័ពការពារព្រំដែនក្នុងខេត្ត ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពនានានៃភាគីវៀតណាម អាស្រ័យលើនេះរួមចំណែកការពារ និងកសាងព្រំដែនវៀតណាម-ឡាវ ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ បន្តរក្សាប្រពៃណីបដិវត្តន៍ សាមគ្គីភាព និងភក្តីភាព ព្រមទាំងផ្សព្វផ្សាយស្មារតីនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ និងវៀតណាម។ ក្រសួងការពារប្រទេស និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ស្ថាប័ន អង្គភាព និងមូលដ្ឋាននានារបស់វៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពជាមួយដៃគូឡាវ រួមទាំងអង្គភាពដែលឈរជើងនៅខេត្ត Luang Prabang។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឡាវ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរដល់កម្មាភិបាល ប្រជាជន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្ត Luang Prabang ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល។

* នាថ្ងៃដដែល គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅទស្សនាកិច្ចនៅស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Luang Prabang

បកប្រែដោយ Thanh Cong