លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះប្រធានបទ “ពោរពេញទៅដោយចំណងមិត្តភាព - ពួតដៃឈានទៅមុខ” នៃកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម-ឡាវ ព្រមទាំងលើកសរសើរចំពោះអង្គភាព ស្ថាប័នមានសមត្ថកិច្ចនៃកងទ័ពរបស់ប្រទេសទាំងពីរ ជាពិសេសអង្គការយុវជននៃអគ្គស្នងការនយោបាយទាំងពីរ ដែលបានសហការយ៉ាងជិតស្និទ្ធ និងរៀបចំសកម្មភាពជួបប្រាស្រ័យយ៉ាងរស់រវើក ដ៏អត្ថន័យយ៉ាងស៊ីជម្រៅ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបប្រាស្រ័យ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា នាពេលខាងមុខ យុវជនកងទ័ពនៃប្រទេសទាំងពីរនឹងបន្តស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការងារយុវជន ជំរុញសកម្មភាពផ្លាស់ប្តូរ និងចងមេត្រីភាព បន្តការរួមវិភាគទានដ៏សក្តិសមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ ពូនជ្រំទំនាក់ទំនងវៀតណាម-ឡាវប្រកបដោយឥតឈប់ឈរ ដែលក្នុងនោះទំនាក់ទំនងការពារជាតិត្រូវតែបន្តជាចំណុចភ្លឺ និងជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក្នុងកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពប្រជាជនវៀតណាម និងកងទ័ពប្រជាជនឡាវ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ជំនាន់នាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ ពង្រឹងការកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធថែមទៀត លើកទឹកចិត្តយុវជនកងទ័ពនៃប្រទេសទាំងពីរ សម្របសម្រួលយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីផ្លាស់ប្តូរជាមួយនឹងខ្លឹមសារ និងទម្រង់ដ៏សម្បូរបែប និងរស់រវើក។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារជាតិឡាវ និងមូលដ្ឋាននានារបស់ឡាវនឹងបន្តយកចិត្តទុកដាក់ និងគាំទ្រការអនុវត្តសកម្មភាពដ៏មានអត្ថន័យនេះ៕

បកប្រែដោយ Huyen Trang