អនុវត្តការបញ្ជាណែនាំរបស់ក្រសួងការពារប្រទេសស្តីពីការជួសជុល និងកែលំអសោភ័ណ្ឌភាពទីបញ្ចុះសពយុទ្ធជនពលីចិន និងអ្នកជំនាញចិនដែលមានគុណូបការៈជាមួយបដិវត្តន៍វៀតណាម អគ្គក្រុមហ៊ុន Dong Bac ទទួលបន្ទុកជួសជុល និងកែលំអសោភ័ណ្ឌភាពទីបញ្ចុះសពចំនួន ៤ រួមមាន៖ ទីបញ្ចុះសពនៅឃុំ Minh Son ស្រុក Huu Lung និងទីបញ្ចុះសពនៅសង្កាត់ Chi Lang ទីក្រុង Lang Son។ ទីបញ្ចុះសពនៅក្រុមទី ២ សង្កាត់ Ba Sao ទីរួមខេត្ដ Kim Bang ខេត្ត Ha Nam និងទីបញ្ចុះសពនៅតំបន់ទី ១ សង្កាត់ Cua Ong ទីក្រុង Cam Pha ខេត្ត Quang Ninh ។ ក្នុងនោះ ទីបញ្ចុះសពនៅឃុំ Minh Son ស្រុក Huu Lung ខេត្ត Lang Son មានផ្ទៃដីជាង ៣,៣០០ ម៉ែត្រការ៉េ បច្ចុប្បន្នបានបញ្ចុះសពយុទ្ធជនពលីចិនចំនួន ៩៤ ដែលមានគុណូបការៈជាមួយបដិវត្តន៍វៀតណាម។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាការងារជាមួយប្រតិភូអំពីការកែលំអសោភ័ណ្ឌភាពទីបញ្ចុះសពយុទ្ធជនពលីចិន

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា៖ ជាង៥០ឆ្នាំមុន រួមជាមួយកងទ័ពនិងប្រជាជនវៀតណាម កងទ័ពរំដោះប្រជាជនចិនបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិរបស់វៀតណាម រួមចំណែករឹតចំណងមិត្តភាព “ជាសមមិត្តផង និងបងប្អូនផង” រវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យអង្គភាពទទួលបន្ទុកការជួសជុលនិងកែលំអសោភ័ណ្ឌភាពត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ ដើម្បីឲ្យគម្រោងនេះសម្រេចតាមកាលកំណត់​ ហើយធានាបាននូវគុណភាព និងសោភ័ណភាព។

* គួររំលឹកថា នារសៀលថ្ងៃទី ២ ខែមីនា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូក្រសួងការពារប្រទេសបានអញ្ជើញចុះត្រួតពិនិត្យការជួសជុល និងកែលំអសោភ័ណ្ឌភាពទីបញ្ចុះសពយុទ្ធជនពលីចិននៅសង្កាត់ Chi Lang ទីក្រុង Lang Son។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័នពាក់ព័ន្ធនៃក្រសួងការពារប្រទេសវៀតណាមសម្របសម្រួលជាមួយក្រសួងការពារជាតិចិន ត្រៀមរៀបចំយ៉ាងហ្មត់ចត់លើគ្រប់វិស័យ ត្រៀមស្វាគមន៍សាច់ញាតិយុទ្ធជនពលីចិនមកអុជធូបគោរពវិញ្ញាណក្ខន្ធ៕

បកប្រែដោយ Pham Diep