តម្លើងទំនាក់ទំនងវៀតណាម-សិង្ហបុរី៖ ចក្ខុវិស័យយុទ្ធសាស្ត្រ
កប.អនឡាញ - លោកសាស្ត្រាចារ្យ Vu Minh Khuong បានសង្កត់ធ្ងន់ថា ទាំងវៀតណាម និងសិង្ហបុរី មានសក្ដានុពលជាច្រើនដើម្បីនាំឱ្យទំនាក់ទំនងទ្វេភាគីឡើងកម្រិតកំពស់ថ្មីនាពេលខាងមុខ។
ក្នុងបរិបទស្ថានភាពពិភពលោកមានការប្រែប្រួលដ៏ស្មុគស្មាញដែលកើតមានកាលានុវត្តភាពផង និងបញ្ហាប្រឈមនានាផង វៀតណាមបានត្រៀមខ្លួនជាស្រេច ឈានចូលយុគសម័យថ្មីជាមួយនឹងភាពម្ចាស់ការដ៏អស្ចារ្យក្នុងការពង្រឹងទំនាក់ទំនងការទូតជាមួយប្រទេសនានា ជាពិសេសបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលសិង្ហបុរីជាឧទាហរណ៍ជាក់ស្តែង។
    |
 |
លោក Vu Minh Khuong សាស្ត្រាចារ្យនៃសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី (រូបថត៖ vnanet.vn) |
នេះជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Vu Minh Khuong អ្នកជំនាញវៀតណាមនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសដែលលោកអគ្គលេខាបក្ស To Lam បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសសិង្ហបុរីនៅថ្ងៃទី១១ មីនា។
លោកសាស្ត្រាចារ្យ Vu Minh Khuong បានសង្កត់ធ្ងន់ថា ទាំងវៀតណាម និងសិង្ហបុរីមានសក្ដានុពលជាច្រើនដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្រិតកំពស់ថ្មីនាពេលខាងមុខ។ យោងតាមសាស្ត្រាចារ្យ Vu Minh Khuong ការជំរុញទំនាក់ទំនងជាមួយសិង្ហបុរីបង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្រដ៏ជ្រាលជ្រៅរបស់វៀតណាម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំដើម្បីបង្កើតការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នាពេលខាងមុខ។ សិង្ហបុរី និងវៀតណាម មានសក្ដានុពលជាច្រើនក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងបរិបទពិភពលោកកំពុងប្រែប្រួលដ៏ស្មុគស្មាញ ទំនាក់ទំនងនោះកាន់តែមានសារសំខាន់ពិសេស៕
បកប្រែដោយ Thanh Cong