អញ្ជើញចូលរួមពិធីស្វាគមន៍មានតំណាងបញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក បញ្ជាការដ្ឋានតំបន់លេខ៣ កងឆ្មាំសមុទ្រ មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញ នាយកដ្ឋានកិច្ចការបរទេសនៃក្រសួងការពារប្រទេស និងបញ្ជាការដ្ឋានកងទ័ពព្រំដែនទីក្រុងហូជីមិញ។

leftcenterrightdel
លោកវរសេនីយ៍ឯកបំរុង Phan Anh Tuan មេបញ្ជាការរងកងពលតូចលេខ១២៥ តំបន់ ២ នៃកងទ័ពជើងទឹក អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍នាវាកងទ័ពជើងទឹកបារាំង ដែលមកទស្សនានៅទីក្រុងហូជីមិញ

ដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញរបស់នាវា Provence មានគោលបំណងរក្សាសកម្មភាពផ្លាស់ប្តូររវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនាវានឹងចូលជួបសម្តែងការគួរសមជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក ផ្លាស់ប្តូរជំនាញលើការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រជាមួយតំបន់លេខ៣ បញ្ជាការដ្ឋានកងឆ្មាំសមុទ្រ ចូលរួមការប្រកួតបាល់ទះមិត្តភាពជាមួយនាយទាហាន និងនាវិកនៃតំបន់លេខ២ នៃកងទ័ពជើងទឹក និងទស្សនាគោលដៅទេសចរណ៍មួយចំនួននៅទីក្រុងហូជីមិញ។

ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកបារាំងនឹងប្រព្រឹត្តទៅដល់ថ្ងៃទី៧ ខែមីនា។ បន្ទាប់ពីចាកចេញពីកំពង់ផែ នាវា Provence នឹងហ្វឹកហ្វឺនរួមនៅសមុទ្រលើការជួយសង្គ្រោះ ជាមួយតំបន់លេខ៣ កងឆ្មាំសមុទ្រ៕

បកប្រែដោយ Thuy Anh