តាមការគ្រោងទុក ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ចិនលើកទី ៩ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមេសា នៅខេត្ត Lang Son នៃប្រទេសវៀតណាម និងតំបន់ស្វយ័តជន​ជាតិ Zhuang ខេត្ត Guangxi នៃប្រទេសចិន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំ

នៅឯកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ននានាផ្តោតលើការងារដែលបានប្រគល់ជូន  ព្រមទាំងលើកឡើងពីការលំបាក  ឧបសគ្គ  លើកសំណើនិងដំណោះស្រាយដើម្បីរៀបចំឱ្យបានល្អសម្រាប់ជំនួបប្រាស្រ័យនេះ។

ក្នុងកិច្ចប្រជុំនេះ នាយកដ្ឋានទាក់ទងការបរទេស, បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន, កងទ័ពជើងទឹក, សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម -ទូរគមនាគមន៍យោធា,  នាយកដ្ឋានកលយុទ្ធ, នាយកដ្ឋានហ្វឹកហ្វឺន-សាលាយោធា នាយកដ្ឋានឃោសនាការនិងហ្វឹកហ្វឺន និងបញ្ជាការដ្ឋានយោធាខេត្ត Lang Son បានរាយការណ៍អំពីការត្រៀមរៀបចំទៅតាមមុខងារ និងភារកិច្ចរបស់ខ្លួន។

ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានឯកភាពជាមួយកម្មវិធីក្របខ័ណ្ឌ  និង​ស្នើឱ្យស្ថាប័ន និងអង្គភាពនានារៀបចំ និងកែសម្រួលខ្លឹមសារមួយចំនួនឱ្យបានសមស្រប បន្តទំនាក់ទំនងនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់ភាគីចិនក្នុងដំណើរការត្រៀមរៀបចំ និងរៀបចំ។ រៀបចំសេណារីយ៉ូលំអិតរបស់ជំនួបប្រាស្រ័យ បន្ទាប់មកបំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពឲ្យស្របតាមស្ថានភាពជាក់ស្តែង។ ព្រមទាំងសង្កត់ធ្ងន់ថា ការល្បាតរួម  ការហ្វឹកហ្វឺននិងលំហាត់សមយុទ្ធនៅឈូងសមុទ្រតុងកឹងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នឹងក្លាយជាចំណុចសំខាន់នៃជំនួបប្រាស្រ័យលើកនេះ ដែលទាមទារឱ្យមានការរៀបចំយ៉ាងហ្មត់ចត់នូវសេណារីយ៉ូ និងរៀបចំការហ្វឹកហ្វឺន៕

បកប្រែដោយ Pham Diep