leftcenterrightdel
ជូនព័ត៌មានអំពីអធិបតេយ្យភាពរបស់វៀតណាមលើទីប្រជុំកោះ  Hoang Sa

ប្រតិភូទាំងឡាយបានទស្សនា និងស្តាប់ការឧទ្ទេសនាមអំពីឯកសារ និងរូបភាពជាង ៤០ ដែលមានប្រធានបទដូចជា៖ ប្រវត្តិសាស្ដ្របញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមលើទីប្រជុំកោះ Hoang Sa; ការតស៊ូប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាមក្នុងដំណាក់កាលបច្ចុប្បន្ននេះ  គោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការតស៊ូការពារអធិបតេយ្យភាពកោះសមុទ្ររបស់វៀតណាម; ការធ្វើនេសាទ និងការការពារអធិបតេយ្យភាពកោះសមុទ្រ; សារព័ត៌មានក្នុងការងារការពារអធិបតេយ្យភាពកោះសមុទ្រ និងយុវជន Da Nang ជាមួយកោះសមុទ្ររបស់មាតុភូមិ។

leftcenterrightdel
 
leftcenterrightdel
និស្សិតមកទស្សនាការតាំងពិព័រណ៍
leftcenterrightdel
ប្រជាជនទីក្រុង Da Nang ទស្សនាការតាំងពិព័រណ៍

ក្នុងឱកាសនេះ តំបន់លេខ ៣ នៃកងទ័ពជើងទឹកវៀតណាម បានជម្រាបជូនកម្មាភិបាល គ្រូបង្រៀន និស្សិត និងយុវជនចំនួន ៣០០  នាក់អំពីតួនាទីរបស់កោះសមុទ្រវៀតណាម។ ស្ថានភាពថ្មីៗនៅសមុទ្រវៀតណាម; ទស្សនៈរបស់បក្ស និងរដ្ឋក្នុងការតស៊ូការពារអធិបតេយ្យភាពលើកោះសមុទ្រ  តួនាទី និងលទ្ធផលនៃការអនុវត្ដភារកិច្ចការការពារអធិបតេយ្យភាពកោះ សមុទ្ររបស់កងទ័ពជើងទឹក និងប្រឆាំងនឹងការបំភ្លៃការពិតនៃកម្លាំងអរិភាពចំពោះរាល់បញ្ហានៅសមុទ្រខាងកើត៕

បកប្រែដោយ Pham Diep