ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងឱកាសរំលឹកខួបកំណើតរបស់អវកាសយានិកសូវៀត Yuri A. Gagarin (ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៣៤ / ថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥) បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អវកាសយានិក តំណាងរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងនិស្សិតមកពីប្រទេសចំនួន ១០ ជុំវិញពិភពលោក។ លោកឧត្តមសេនីយ៍ទោ Pham Tuan វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន​វៀតណាម បានចូលរួមតាមប្រព័ន្ធអនឡាញពីទីក្រុងហាណូយ។

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិក Yuri A. Gagarin បានក្លាយជាមនុស្សដំបូងគេលើពិភពលោកដែល​បានហោះហើរចូលកាន់ចក្រវាឡ។ ជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សហភាពសូវៀតនៅពេលនោះប៉ុណ្ណោះទេ ថែមទាំងជារបកគំហើញក្នុងវិស័យចក្រវាឡរបស់មនុស្សជាតិផង ដោយបើកចេញនូវយុគសម័យថ្មីក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រពិភពលោក។ យុគសម័យនៃការស្រាវជ្រាវវិទ្យាសាស្ត្ររបស់មនុស្សក្នុងចក្រវាឡ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Tuan វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ទស្សនាសម័យប្រជុំតាមប្រព័ន្ធវីដេអូនៅហាណូយ

ក្នុងសម័យប្រជុំនេះ តំណាងអ្នកវិទ្យាសាស្ត្រ និងអវកាសយានិកមកពីកាហ្សាក់ស្ថាន សហព័ន្ធរុស្ស៊ី ឥណ្ឌា ជាដើម បានសង្កត់ធ្ងន់លើសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការហោះហើររបស់មនុស្សជាលើកដំបូងទៅកាន់ចក្រវាឡ និងចែករំលែកកម្មវិធីចក្រវាឡទំនើប ក៏ដូចជាយថាទស្សន៍សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យអវកាស។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Tuan អះអាងថា ការហោះហើរទៅកាន់ចក្រវាឡរបស់អវកាសយានិក Yuri A. Gagarin បានបើកយុគសម័យថ្មីមួយសម្រាប់មនុស្សជាតិ

ថ្លែងក្នុងសម័យប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Pham Tuan បានសង្កត់ធ្ងន់ថា ការហោះហើរទៅកាន់ចក្រវាឡរបស់អវកាសយានិក Yuri A. Gagarin បានយុគសម័យថ្មីមួយសម្រាប់មនុស្សជាតិ និងការស្រាវជ្រាវអវកាសសម្រាប់បម្រើគោលបំណងសន្តិភាព។ លោកឧត្តមសេនីយ៍ទោ Pham Tuan សម្តែងនូវកិត្តិយសដែលបានចូលរួមក្នុងកម្មវិធី Interkosmos ដោយបានហោះហើរទៅកាន់ចក្រវាឡជាមួយអវកាសយានិកសូវៀតកាលពី ៤៥ ឆ្នាំមុន។ “យើងខ្ញុំសូមអំណរគុណចំពោះជំនួយអស់ពីចិត្តពីសាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ អវកាសយានិក និងប្រជាជននៃសហភាពសូវៀត ដើម្បីឲ្យមនុស្សវៀតណាមអាចហោះហើរទៅកាន់ចក្រវាឡ”។

យោងតាមលោកស្រី Elena Metelkovskaya នាយកមូលនិធិ “ចក្រវាឡគឺយើង” និងជាសមាជិកនៃសមាគមអ្នកកាសែតរុស្ស៊ី បានឲ្យដឹងថា ការចូលរួមរបស់អវកាសយានិក Pham Tuan កាលពីឆ្នាំ ១៩៨០ ក្លាយជាតំណាងដំបូងរបស់វៀតណាម និងអាស៊ីបានហោះហើរទៅកាន់ចក្រវាឡ។ លោកស្រីបានសង្កត់ធ្ងន់លើសារៈសំខាន់ពិសេសនៃព្រឹត្តិការណ៍នោះសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងសហភាពសូវៀតកាលពីមុន និងសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។

លោកស្រី Elena Metelkovskaya បានបញ្ជាក់ថា “ព្រឹត្តិការណ៍នោះ មិនត្រឹមតែជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តមនុស្សជំនាន់ក្រោយមានការរកឃើញថ្មីក្នុងវិស័យចក្រវាឡផងដែរ”៕

បកប្រែដោយ Thanh Cong