លោកនាយឧត្តមសេនីយ៍ Phan Van Giang ជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឥណ្ឌូនេស៊ី និងបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់លេខាធិការដ្ឋានអាស៊ានរបស់លោកអគ្គលេខាបក្ស To Lam និងភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នារសៀលថ្ងៃទី ១០ ខែមីនា នៅរដ្ឋធានី Jakarta លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយលោក Sjafrie Sjamsoeddin រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី។