សកម្មភាពរបស់ភរិយាអគ្គលេខាបក្ស Ngo Phuong Ly នៅប្រទេសឥណ្ឌូនេស៊ី
កប.អនឡាញ - ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ីរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ ពីថ្ងៃទី ១០ ដល់ថ្ងៃទី១១ ខែមីនា លោកជំទាវ Ngo Phuong Ly បានជួបពិភាក្សាជាមួយលោកជំទាវ Rany Khem ភរិយាអគ្គលេខាធិការអាស៊ាន Kao Kim Hourn និងទៅបំពេញទស្សនកិច្ចនៅអង្គការថែទាំកុមារមានជំងឺមហារីកឥណ្ឌូនេស៊ី (YKAKI)។
នាថ្ងៃទី១០ ខែមីនា ក្នុងជំនួបជាមួយលោកជំទាវ Rany Khem ភរិយាអគ្គលេខាធិការអាស៊ាន Kao Kim Hourn លោកជំទាវ Ngo Phuong Ly បានចែករំលែកអំពីសកម្មភាពមួយចំនួនរបស់ក្រុមស្ត្រីសហគមន៍អាស៊ាននៅទីក្រុងហាណូយ (AWCH) ដោយមានប្រសាសន៍ថា ភរិយា និងកម្មាភិបាលការទូតស្ត្រីនៃលេខាធិការដ្ឋានអាស៊ាន និងក្រុម AWCH អាចរៀបចំការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ប្រតិបត្តិការ។
    |
 |
លោកជំទាវ Ngo Phuong Ly (ខាងឆ្វេងដៃ) មានជំនួបជាមួយលោកជំទាវ Rany Khem ភរិយាអគ្គលេខាធិការអាស៊ាន Kao Kim Hourn (រូបថត៖ vov.vn) |
លោកជំទាវទាំងពីរក៏បានពិភាក្សាអំពីវប្បធម៌ដ៏វិសេសវិសាលនៃបណ្តាប្រទេសអាស៊ាន ព្រមទាំងអះអាងថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរវប្បធម៌នឹងរួមចំណែកពង្រឹងសាមគ្គីភាព និងឯកភាពក្នុងតំបន់អាស៊ាន។
នាថ្ងៃទី ១១ ខែមីនា ក្នុងដំណើរទស្សនកិច្ចទៅកាន់អង្គការថែទាំកុមារមានជំងឺមហារីកឥណ្ឌូនេស៊ី (YKAKI) នៅទីក្រុងហ្សាកាតា លោកជំទាវ Ngo Phuong Ly សង្ឃឹមថា ការពួតដៃរបស់សង្គម និងអង្គការនានា រួមទាំងអង្គការ YKAKI នឹងជួយកុមារដែលមានជំងឺមហារីកមានលក្ខខណ្ឌព្យាបាលកាន់តែប្រសើរឡើង៕
បកប្រែដោយ Huyen Trang