ថ្លែងនៅក្នុងកិច្ចសន្ទនា លោកអគ្គលេខាបក្ស To Lam បានចាត់ទុកថា សក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើនណាស់។ លោកអគ្គលេខាបក្ស To Lam សង្ឃឹមថា អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីនឹងបង្កើនការវិនិយោគរបស់ខ្លួននៅវៀតណាម លើកកម្ពស់គុណសម្បត្តិ និងទាញយកប្រយោជន៍ពីកាលានុវត្តភាពដែលបណ្តាលមកពីទំនាក់ទំនងស្មើភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam អញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ច វៀតណាម-ឥណ្ឌូនេស៊ី

ដើម្បីសម្រេចបាននូវគោលដៅនោះ លោកអគ្គលេខាបក្ស To Lam បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានានៃប្រទេសទាំងពីរបន្តអនុវត្តគោលការណ៍ និងទិសដៅសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី; ជួយឧបត្ថម្ភ និងដោះស្រាយការលំបាករបស់វិនិយោគិនឲ្យទាន់ពេលវេលា; បន្តអនុវត្តដំណោះស្រាយ ដើម្បីកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មដោយបើកចំហ និងតម្លាភាព។ល។

លោកអគ្គលេខាបក្ស To Lam បានអះអាងថា វៀតណាមសន្យាបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ ការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព រួមគ្នាឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ភាគីទាំងពីរ។

ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស To Lam និងប្រតិភូដែលចូលរួមកិច្ចសន្ទនាបានជាសាក្សីក្នុងពិធីចុះហត្ថលេខា និងប្រគល់ឯកសារសហប្រតិបត្តិការធ្វើអាជីវកម្ម៕

បកប្រែដោយ Huyen Trang