នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបង្កើនការជឿទុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងរវាងស្ថាប័នស្រាវជ្រាវគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិនិយាយដោយឡែក។ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អះអាងថា ថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រសួងការពារប្រទេសវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយឈរលើមូលដ្ឋាន​នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh និងលោកឧត្តមសេនីយ៍ឯក  សួន សំណាង

លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសង្កត់ធ្ងន់ថា លទ្ធផលនៃសកម្មភាពនេះនឹងធ្វើជាមូលដ្ឋានសម្រាប់ផ្តល់យោបល់ដល់ក្រសួងការពារជាតិនៃប្រទេសទាំងពីរលើបញ្ហាដែលទាក់ទងនឹងការងារចងក្រង និងប្រកាសសៀវភៅសការពារជាតិ តាមរយៈនោះ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានក្នុងការងារចងក្រងសៀវភៅសការពារជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯខ្លួនវិញ លោកឧត្តមសេនីយ៍ឯក សួន សំណាង បានបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក សួន សំណាង បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមដែលតែងតែជួយកម្ពុជា ក្នុងគ្រាលំបាកបំផុតរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា មិនភ្លេចការពលីកម្ម និងជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមឡើយ។ លោកឧត្តមសេនីយ៍ឯក សួន សំណាង ជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណី ជំរុញទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជាតិទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh ថតរូបជាមួយក្រុមការងារសៀវភៅសការពារជាតិកម្ពុជា

ដោយជម្រាបជូនអំពីលទ្ធផលនៃកិច្ចប្រជុំជាមួយវិទ្យាស្ថានប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ឯក សួន សំណាង បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាការងារប្រកបដោយប្រសិទ្ធភាព។ លោកថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម និងវិទ្យាស្ថានប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រការពារជាតិវៀតណាម ដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុមការងារសៀវភៅសការពារជាតិកម្ពុជាក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ។

សូមបញ្ជាក់ថា មុននេះ គណៈប្រតិភូវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យរង បណ្ឌិត Vu Cuong Quyet នាយកវិទ្យាស្ថាន បានជួបពិភាក្សាការងារជាមួយក្រុមការងារសៀវភៅសការពារជាតិកម្ពុជា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការកសាងសៀវភៅសការពារជាតិ ធ្វើជាមូលដ្ឋានសម្រាប់ផ្តល់យោបល់ជូនក្រសួងការពារជាតិនៃប្រទេសនីមួយៗលើការចងក្រង និងប្រកាសសៀវភៅសការពារជាតិ៕

បកប្រែដោយ Pham Diep