គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលរួមសមយុទ្ធនៅកំពង់ផែ និងនៅសមុទ្រ។ សមាជិកនៃគណៈប្រតិភូបានអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិក្នុងការទូតការពារជាតិ ធានាសុវត្ថិភាព ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសម្ចាស់ផ្ទះ និងកងទ័ពជើងទឹកនៃប្រទេសដទៃទៀត។

ក្នុងការធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រនានាដែលមានភាពខុសគ្នាអំពីអាកាសធាតុ និងខ្យល់បក់ខ្លាំង គណៈប្រតិភូ និងនាវិកនៃនាវាលេខ ០៩ បានសាមគ្គី ជំនះការលំបាក បំពេញដោយជោគជ័យគ្រប់ភារកិច្ច សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។

leftcenterrightdel
 

leftcenterrightdel
បញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក ប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលទទួលបានលទ្ធផលល្អក្នុងការចូលរួមសមយុទ្ធ

សមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo 2025 បានបង្ហាញពីរៀបរយ ចំណាន សមត្ថភាពក្នុងការធ្វើជាម្ចាស់លើឧបករណ៍បច្ចេកទេស ក៏ដូចជាការរៀបចំការធ្វើដំណើរនៅសមុទ្រក្នុងរយៈពេលវែងរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។

នេះក៏ជាឱកាសល្អសម្រាប់នាវិកផ្លាស់ប្តូរ សិក្សាជំនាញ ទទួលបានបទពិសោធន៍ និងលើកកម្ពស់សមត្ថភាពសហការជាមួយកងទ័ពជើងទឹកនៃប្រទេសផ្សេងៗក្នុងសកម្មភាពពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី។ ដំណើរទស្សនកិច្ចក៏បានរួមចំណែកបញ្ជាក់ពីកិត្យានុភាព និងសមត្ថភាពរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមលើឆាកអន្តរជាតិ។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច បញ្ជាការដ្ឋានតំបន់លេខ២ កងទ័ពជើងទឹក បានប្រគល់ប័ណ្ណសរសើរជូនដល់សមូហភាពចំនួន១ និងបុគ្គលចំនួន ៨ រូប ដែលទទួលបានលទ្ធផលល្អក្នុងការបំពេញភារកិច្ចចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹកពហុភាគី Komodo ឆ្នាំ ២០២៥៕

បកប្រែដោយ Thuy Anh