leftcenterrightdel
នាវាលេខ០៩

លោកវរសេនីយ៍ឯក Lukman Kharish ជំនួយការជាន់ខ្ពស់សម្រាប់សមយុទ្ធនៃកងទ័ពជើងទឹកឥណ្ឌូនេស៊ី សមាជិកនៃគណៈកម្មការរៀបចំ Komodo 2025 បានចែករំលែកថា “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកងទ័ពជើងទឹកវៀតណាមនៅក្នុងសមយុទ្ធនេះ។ កងទ័ពជើងទឹករបស់អ្នកបានចូលរួមជាទៀងទាត់នៅក្នុងសមយុទ្ធ Komodo ហើយត្រូវបានវាយតម្លៃខ្ពស់ចំពោះជំនាញ និងភាពវិជ្ជមានរៀងរាល់ពេល។ ខ្ញុំសង្ឃឹមថានឹងបានជួបអ្នកម្ដងទៀតក្នុងសមយុទ្ធខាងក្រោយ»។

ជោគជ័យនៃដំណើរទស្សនកិច្ចចូលរួមសមយុទ្ធ Komodo លើកទី៥ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម កងទ័ពជើងទឹកឥណ្ឌូនេស៊ី និងប្រទេសនានាដែលចូលរួមសមយុទ្ធ; លើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក បញ្ជាក់ពីសមត្ថភាពក្នុងការសំរបសំរួល ហើយត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ គាំទ្រ និងលើកកម្ពស់គំនិតផ្តួចផ្តើមក្នុងគោលបំណងមនុស្សធម៌ សន្តិសុខដែនសមុទ្រ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Duy Hoan