នាវាក្ដោងលេខ២៨៦ - Le Quy Don ចាប់ផ្តើមសកម្មភាពផ្លាស់ប្តូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា (ម៉ោងក្នុងតំបន់) នាវាក្ដោងលេខ២៨៦ - Le Quy Don (បណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម) និងក្រុមបេសកកម្មកងទ័ពជើងទឹកប្រជាជនវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Dinh Giang នាយករងនៃបណ្ឌិតសភាកងទ័ពជើងទឹកវៀតណាម បានចូលចតនៅកំពង់ផែ Muara ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច និងផ្លាស់ប្ដូរជាមួយកងទ័ពជើងទឹកប្រ៊ុយណេ។
លោកវរសេនីយ៍ទោ Sharairil bin Hj Shahlan មេបញ្ជាការមជ្ឈមណ្ឌលធានា (កងទ័ពជើងទឹកប្រ៊ុយណេ) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍គណៈប្រតិភូ។ លោក Shahlan បានសម្តែងការជឿជាក់ថា ដំណើរទស្សនកិច្ច និងផ្លាស់ប្តូររបស់គណៈប្រតិភូនឹងទទួលបានជោគជ័យ រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រ៊ុយណេ និងកងទ័ពជើងទឹកប្រជាជនវៀតណាម។
|
|
លោកវរសេនីយ៍ឯក Nguyen Dinh Giang ពិភាក្សាជាមួយលោកវរសេនីយ៍ឯក Khairil Haji Abdul Rahman |
*នារសៀលថ្ងៃទី ២៩ ខែកក្កដា លោកវរសេនីយ៍ឯក Khairil Haji Abdul Rahman មេបញ្ជាការរងស្តីទីនៃកងទ័ពជើងទឹកប្រ៊ុយណេ បានទទួលជួបគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម។ ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Rahman បានអះអាងថា ដំណើរទស្សនកិច្ច និងផ្លាស់ប្តូររបស់ក្រុមការងារនៃនាវាក្ដោងលេខ២៨៦ - Le Quy Don ជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែករឹតបន្តឹងទំនាក់ទំនងល្អរវាងកងទ័ពជើងទឹកប្រ៊ុយណេ និងកងទ័ពជើងទឹកប្រជាជនវៀតណាម។ លោកវរសេនីយ៍ឯក Rahman ជឿជាក់ថា នេះគឺជាឱកាសដ៏អំណោយផលសម្រាប់នាវិក កម្មាភិបាល នាយទាហានវ័យក្មេង និងសិក្ខាកាមនៃកងទ័ពជើងទឹកទាំងពីរ ជួបប្រាស្រ័យ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងការសិក្សា បង្វឹកបង្ហាត់ និងបំពេញភារកិច្ច។
* នារសៀលថ្ងៃដដែល គណៈប្រតិភូនៃនាវាក្ដោងលេខ២៨៦ - Le Quy Don បានទៅទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំប្រទេសប្រ៊ុយណេ៕
បកប្រែដោយ Thuy Anh