leftcenterrightdel
នាវា HNLMS TROMP ចូល​ចតនៅកំពង់ផែកំពង់ផែ Chua Ve ទីក្រុង Hai Phong

ទទួលស្វាគមន៍នាវានៅកំពង់ផែ មានតំណាងថ្នាក់ដឹកនាំ និងអាជ្ញាធរមួយចំនួននៃទីក្រុង Hai Phong កម្មាភិបាល យុទ្ធជន នៃបញ្ជាការដ្ឋានតំបន់លេខ១ កងទ័ពជើងទឹក តំបន់លេខ១ កងឆ្មាំសមុទ្រវៀតណាម។

leftcenterrightdel
តំណាង​អង្គភាពនានាទទួល​ស្វាគមន៍មេបញ្ជាការនាវា

ដំណើរទស្សនកិច្ចរបស់ នាវា HNLMS TROMP រួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងយោធាទាំងពីរនិយាយដោយឡែក ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងហូឡង់ ជំរុញការផ្លាស់ប្តូរមិត្តភាព កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងនាយទាហាន និងនាវិកនៃកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទាំង​ឡាយ​ថតរូប​ជុំ​គ្នា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រុមមេបញ្ជាការនាវានឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong និងបញ្ជាការដ្ឋានតំបន់លេខ១ កងទ័ពជើងទឹក ចួលរួមការប្រកួតបាល់ទាត់មិត្តភាពជាមួយកម្មាភិបាល យុទ្ធជនតំបន់លេខ១ កងទ័ពជើងទឹក។ នាវាកងទ័ពជើងទឹកវៀតណាម និងហូឡង់ នឹងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រ។ មន្ត្រី និងនាវិកនៃនាវា HNLMS TROMP ក៏បានទៅទស្សនារមណីដ្ឋានមួយចំនួននៅក្នុងទីក្រុង Hai Phong ផងដែរ។

បកប្រែដោយ Duy Hoan