លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាម និងបែលហ្សិកនៅមានសក្តានុពលច្រើនណាស់សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ក្នុងនោះមានវិស័យការពារជាតិ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា ភាគីទាំងពីរនឹងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការលើកងទ័ពជើងទឹក ពេទ្យយោធា ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជំនះពុះពារលើផលវិបាកនៃសង្គ្រាម។ល។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Karl Van Den Bossche

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម។ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាមគឺជាបញ្ហាដែលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងចង់ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការវៀតណាម-បែលហ្ស៊ិក ក្នុងវិស័យជំនះ​ពុះពារ​លើផលវិបាកដោយសារធាតុពណ៌លឿងទុំ/ឌីអុកស៊ីត សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។

រីឯ​លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមក។ លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានសម្តែងនូវការឯកភាពជាមួយទស្សនៈរបស់លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien លើវិស័យសហប្រតិបត្តិការដែលភាគីទាំងពីរត្រូវយកចិត្តទុកដាក់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឯកអគ្គរដ្ឋទូត Karl Van Den Bossche បានសង្កត់ធ្ងន់ថា ការដែលសភាជាន់ទាបបែលហ្ស៊ិកអនុម័តសេចក្តីសម្រេចចិត្តអំពាវនាវជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមីពណ៌លឿងទុំក្នុងខែតុលាឆ្នាំ ២០២៣ នឹងរួមចំណែកជំរុញការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ និងអំពាវនាវដល់ប្រទេសនានាជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមី​ពណ៌លឿងទុំ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះសភាជាន់ទាប​បែល​ហ្ស៊ិក ដែលជាសភាដំបូងនៅលើពិភពលោក បានអនុម័តសេចក្តីសម្រេចចិត្តស្តីពីជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ។ លោកក៏បានអះអាងផងដែរថា នេះជាសេចក្តីសម្រេចចិត្តដ៏សំខាន់ និងមានអត្ថន័យសម្រាប់វៀតណាម។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឯកអគ្គរដ្ឋទូត Karl Van Den Bossche ក៏បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការសម្អាតសារធាតុគីមីឌីអុកស៊ីតនៅតំបន់បំពុលរបស់​វៀត​ណាម រួមទាំងអាកាសយានដ្ឋាន Phu Cat (ខេត្ត Binh Dinh)៕

បកប្រែដោយ Huyen Trang