leftcenterrightdel
 

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូឡាវដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ; គណៈប្រតិភូកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុង​ជំនួប

ថ្លែង​ក្នុងឱកាស​នេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បាន​សម្តែង​សេចក្តីសោមនស្សរីករាយ​ដោយបានដឹងថា ថ្នាក់ដឹកនាំមូលដ្ឋាន និងគណៈនាយកសាលាបានចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានយកចិត្តទុកដាក់លើការផ្សព្វផ្សាយ និងអប់រំសិស្សានុសិស្សអំពីប្រពៃណីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ដែលជាច្រើនឆ្នាំមកនេះ សាលា​បានរៀបចំសកម្មភាពគោរពទង់ជាតិនៅបង្គោលព្រំដែននៅចំណុចប្រសព្វនៃខ្សែព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងការពារព្រំដែន។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ប្រគល់​អំណោយ​ជូន​សាលាបឋមសិក្សា Be Van Dan

 

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា Be Van Dan

លោក​នាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ថ្ងៃនេះគឺជាថ្ងៃដ៏ពិសេស ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា ត្រូវបានរៀបចំឡើងជាលើកដំបូងនៅច្រកទ្វារព្រំដែននៃប្រទេសទាំងបី។ ក្នុងប្រវត្តិសាស្ត្រនៃការតស៊ូដណ្តើមឯករាជ្យ ការពារ និងអភិវឌ្ឍន៍ប្រទេស និងសមាហរណកម្មអន្តរជាតិ ទំនាក់ទំនងជាប្រពៃណី និងសាមគ្គីភាពពិសេសរវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ត្រូវ​បានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ ចំណងសាមគ្គីភាពដ៏ពិសេស និងកម្រមាននេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលយុវជនជំនាន់ក្រោយនៃប្រទេសទាំងបី រួមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សា Be Van Dan បន្តថែរក្សា និងពូនជ្រំ។

កាសែតកងទ័ពប្រជាជនអេឡិចត្រូនិក នឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវ-កម្ពុជា។

បកប្រែដោយ Duy Hoan