បន្ទាប់ពីមួយខែមក កម្មាភិបាលនារីចំនួន ២០ នាក់នៃកងទ័ពប្រជាជនឡាវទទួលបានការបំប៉នលើប្រធានបទចំនួន ១០ ស្តីពីកិច្ចការស្ត្រី និងចលនាស្ត្រីនៅក្នុងកងទ័ព។ សិក្ខាកាមបានសិក្សា ផ្លាស់ប្តូរយ៉ាងសកម្ម រកឃើញភាពស្រដៀងគ្នា និងបញ្ហាថ្មីនៃកិច្ចការស្ត្រីនៅក្នុងកងទ័ពនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ដកបទពិសោធន៍ ស្រាវជ្រាវ និងអនុវត្តក្នុងកិច្ចការស្ត្រី និងចលនាស្ត្រីនៃកងទ័ពប្រជាជនឡាវ។
ក្នុងក្របខ័ណ្ឌនៃវគ្គបំប៉ន កម្មាភិបាលនារីនៃកងទ័ពប្រជាជនឡាវក៏បានមើលរូបភាព និងវីដេអូអំពីសកម្មភាពជាក់ស្តែងរបស់នារីកងទ័ពប្រជាជនវៀតណាម ទស្សនានិងស្វែងយល់អំពីគំរូប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពមួយចំនួននៅអង្គភាពមួយចំនួននៃកងទ័ពប្រជាជនវៀតណាម៕
បកប្រែដោយ Thuy Anh
Type the code from the image