leftcenterrightdel
លោកឧត្តមនាវីត្រី Yang Bo ទទួលលោកវរសេនីយ៍ឯក Nguyen Van Ngan

ក្នុងពិធីទទួលស្វាគមន៍នាវា ០១៦-Quang Trung លោកឧត្តមនាវីត្រី Yang Bo នាយរងសេនាធិការតំបន់ប្រយុទ្ធខាងត្បូងនៃកងទ័ពជើងទឹក កងទ័ពរំដោះប្រជាជនចិន បានសម្តែងនូវសេចក្តីរីករាយដោយបានទទួលគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាម មកចូលរួមលំហាត់ហ្វឹកហ្វឺន។ លោកជឿជាក់ថា លំហាត់ហ្វឹកហ្វឺននេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូកងទ័ពជើងទឹកទាំងពីរថតរូបនៅកំពង់ផែយោធា Zhan Jiang (ប្រទេសចិន)

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Nguyen Van Ngan បានឲ្យដឹងថា លំហាត់ហ្វឹកហ្វឺន "សន្តិភាព និងមិត្តភាពឆ្នាំ២០២៣" នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អដែលមានស្រាប់រវាងកងទ័ពជើងទឹកនៃវៀតណាម និងចិននិយាយដោយឡែក និងបណ្តាប្រទេសចូលរួមលំហាត់ហ្វឹកហ្វឺននិយាយរួម៕

បកប្រែដោយ Thuy Anh