ដំណើរទស្សនកិច្ចនេះមានគោលបំណងអនុវត្តការដឹកនាំរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ ចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកងទ័ពនិងកងទ័ពជើងទឹកវៀតណាម ជាមួយកងទ័ព និងកងទ័ពជើងទឹកចិន និងប្រទេសដទៃទៀតដែលចូលរួមលំហាត់ហ្វឹកហ្វឺននេះ។

leftcenterrightdel
ពិធីជូនដំណើរនាវាចេញទៅបំពេញភារកិច្ចក្រោមអធិបតីភាពលោកវរសេនីយ៍ឯកបំរុង Pham Anh Tuan មេបញ្ជាការរង នាយសេនាធិការតំបន់លេខ៤ កងទ័ពជើងទឹក

តាមគម្រោង នៅប្រទេសចិន នាវាលេខ ០១៦-Quang Trung នឹងចូលរួមក្នុងសកម្មភាពនានានៅកំពង់ផែ ដូចជា៖ ការប្រយុទ្ធដើម្បីការពារនាវា ពិភាក្សាអំពីការជួយសង្គ្រោះយុទ្ធជនដែលរងរបួស ការប្រយុទ្ធប្រឆាំងចោរសមុទ្រ ការស្វែងរកនិងការជួយសង្គ្រោះ ការផ្លាស់ប្តូរវប្បធម៌ កីឡា ម្ហូបអាហារ។ល។

បន្ទាប់ពីបញ្ចប់លំហាត់ហ្វឹកហ្វឺននៅទីក្រុង Zhan Jiang នាវាលេខ ០១៦-Quang Trung និងក្រុមបេសកកម្មនឹងទៅបំពេញទស្សនកិច្ចជាមិត្តភាពនៅហុងកុង (ចិន)៕

បកប្រែដោយ Thuy Anh