leftcenterrightdel
នាវាលេខ ០១៦ -Quang Trung ត្រៀមខ្លួនចេញដំណើរទៅបំពេញបេសកកម្មការទូតការពារជាតិនៅប្រទេសចិន

រាយការណ៍ពីលទ្ធផលនៃការត្រៀមរៀបចំ និងត្រួតពិនិត្យនាវា លោកវរសេនីយ៍ឯក Nguyen Van Ngan នាយរងសេនាធិការនៃតំបន់លេខ ៤ កងទ័ពជើងទឹក បានឲ្យដឹងថា រហូតមកដល់ពេលនេះ នាវាលេខ ០១៦ - Quang Trung និងក្រុមបេសកកម្មបានត្រៀមខ្លួនចេញដំណើរទៅបំពេញភារកិច្ច។ ខ្លឹមសារនៃការត្រៀមរៀបចំត្រូវបានអនុវត្តយ៉ាងទូលំទូលាយដូចជា ការ​ផ្ដល់ប្រឹក្សា ការងារបក្ស និងការងារនយោបាយ ផ្នែកភស្តុភារ និងបច្ចេកទេស។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំត្រួតពិនិត្យនាវា ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ngan នាយរងសេនាធិការនៃតំបន់លេខ ៤ កងទ័ពជើងទឹក

ថ្លែងមតិក្នុងកិច្ចប្រជុំ  លោកវរសេនីយ៍ឯក Do Minh មេបញ្ជាការរងនៃតំបន់លេខ ៤ កងទ័ពជើងទឹក បានស្នើឱ្យក្រុមបេសកកម្ម និងសមាជិកនីមួយៗលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងជ្រួតជ្រាបអំពីគោលបំណងនិងអត្ថន័យនៃដំណើរទស្សនកិច្ចនេះ។ អនុវត្តការងារយ៉ាងម៉ត់ចត់តាមផែនការ ធានាប្រសិទ្ធភាពនិងសុវត្ថិភាពដាច់ខាតទាំងមនុស្ស និងអាវុធ ដោះស្រាយ និងរាយការណ៍ភ្លាមៗអំពីស្ថានភាពដែលកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការ ក៏ដូចជាចូលរួមសកម្មភាពនៅក្នុងប្រទេសមិត្ដ។ ទន្ទឹមនឹងនោះ បញ្ជាក់ពីសមត្ថភាពសហការជាមួយកងទ័ពជើងទឹកនៃបណ្ដាប្រទេសដទៃទៀតក្នុងការដោះស្រាយបញ្ហាសន្តិសុខដែនសមុទ្រ និងរៀនសូត្របទពិសោធន៍ដ៏មានតម្លៃដើម្បីលើកកំពស់សមត្ថភាពសមាហរណកម្មអន្តរជាតិរបស់កងទ័ពជើងទឹកប្រជាជនវៀតណាម។

leftcenterrightdel
ត្រៀមរៀបចំ និងពិនិត្យផ្នែកភស្ដុភាសម្រាប់ការធ្វើដំណើរតាមសមុទ្រ

យោងតាមផែនការ នាវាលេខ ០១៦ និងក្រុមបេសកកម្មនៃកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចាប់ផ្តើមចាកចេញពីកំពង់ផែយោធា Cam Ranh នៅថ្ងៃទី ៨ ខែវិច្ឆិកា ដើម្បីអនុវត្តសកម្មភាពការទូតការពារជាតិនៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះសំដៅអនុវត្តទស្សនៈណែនាំរបស់គណៈកម្មការបក្សយោធាមជ្ឈិម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរដែលមានស្រាប់រវាងកងទ័ព និងកងទ័ពជើងទឹកប្រជាជនវៀតណាមជាមួយកងទ័ព និងកងទ័ពជើងទឹករំដោះប្រជាជនចិននិយាយដោយឡែក និងបណ្ដាប្រទេសចូលរួមលំហាត់ហ្វឹកហ្វឺននិយាយរួមដើម្បីសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោក៕

បកប្រែដោយ Pham Diep