អនុវត្តតាមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រាប់រយៈពេល ២០២១-២០៣០ ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ នាពេលកន្លងមក។ ខេត្ត Dien Bien បានអនុវត្ត​គោល​នយោបាយ និងប្រភពទុនប្រកបដោយប្រសិទ្ធភាពដើម្បីជួយជួសជុល និងសាងសងលំនៅឋានដល់ប្រជាពលរដ្ឋ។

leftcenterrightdel
ប្រជាជននៅឃុំ Pu Hong ស្រុក Dien Bien Dong មានសេចក្តីសោមនស្សរីករាយដោយទទួលបានលំនៅឋានថ្មីធំទូលាយ

ក្នុងដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភប្រជាពលរដ្ឋ សាងសង់លំនៅឋាន គណៈកម្មការដឹកនាំអនុវត្តកម្មវិធីនៅឃុំ សង្កាត់ និងទីប្រជុំជនខេត្ត Dien Bien បានបង្កើតក្រុមត្រួតពិនិត្យដើម្បីរៀបចំកិច្ចប្រជុំជ្រើសរើសគ្រួសារ ដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានការឧបត្ថម្ភសាងសង់លំនៅឋានថ្មីពីកម្មវិធី។ ផ្តល់អាទិភាពដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ គ្រួសារមានគុណូបការចំពោះបដិវត្តន៍ គ្រួសារជនជាតិភាគតិច គ្រួសារក្រីក្រ... ក្នុងឆ្នាំ ២០២២ តាមរយៈការពិនិត្យបានជ្រើសរើសគ្រួសារ ១,១៦៩ គ្រួសារមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានការឧបត្ថម្ភសាងសង់លំនៅឋានថ្មី ក្នុងនោះមានគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយចំនួន ១៣ គ្រួសារ និងគ្រួសារក្រីក្រមានសមាជិកទទួលបានការគាំពារសង្គម និងជួបការលំបាកចំនួន ៥៥៩  និងគ្រួសារក្រីក្រមានសមាជិកដែលក្នុងវ័យពលកម្មមានបំណងចង់រួចផុតពីភាពក្រីក្រ ព្រមទាំងសន្យាថា រួចផុតពីភាពក្រីក្របន្ទាប់ពីត្រូវបានជួយសាងសង់លំនៅឋាន។

ដើម្បីធានាបាននូវវឌ្ឍនភាពសាងសង់លំនៅឋានជួយប្រជាពលរដ្ឋ គណៈកម្មការដឹកនាំអនុវត្តកម្មវិធីនៅមូលដ្ឋាន បានបញ្ជាឲ្យ​ទីភ្នាក់ងារ អង្គភាព និងបុគ្គលនានាត្រួតពិនិត្យ ជំរុញនិងគាំទ្រដល់ការសាងសង់លំនៅឋាន។ ទន្ទឹមនឹងនោះ អាជ្ញាធរនៅមូលដ្ឋានមួយចំនួនក៏បានទទួលខុសត្រូវក្នុងការផ្តល់សម្ភារសំណង់សម្រាប់ប្រជាពលរដ្ឋសាងសង់លំនៅឋានផងដែរ។ សម្រាប់គ្រួសារក្រីក្រ គ្រួសារមានជនចាស់ជរា នៅលីវ ដែលមិនមានលទ្ធភាពសាងសង់លំនៅឋាន គណៈកម្មការដឹកនាំថ្នាក់ឃុំ ចាត់តាំងលេខាសាខាបក្ស មេភូមិ និងប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឱ្យទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយគ្រួសារដើម្បីសាងសង់លំនៅឋាន។ ទន្ទឹមនឹងនោះ គណៈកម្មការដឹកនាំរបស់ខេត្ត Dien Bien បានបង្កើតផែនការរៀបចំក្រុមត្រួតពិនិត្យ ដើម្បីសម្របសម្រួលជាមួយមូលដ្ឋាន ត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃការសាងសង់លំនៅឋាន។

ជារៀងរាល់សប្តាហ៍ អង្គភាពមុខងាររៀបចំកិច្ចប្រជុំ ចាត់បញ្ជូនកម្មាភិបាលទៅកាន់គ្រួសារនីមួយៗ ដើម្បីលើកទឹកចិត្ត ចាប់យកស្ថានភាពនិងដោះស្រាយការលំបាកបានទាន់ពេលក្នុងដំណើរការអនុវត្ដកម្មវិធី។ ជាមួយនឹងបាវចនានៃការអនុវត្តព្រមៗគ្នា លំនៅឋានចំនួន ១,១៦៩ ត្រូវបានសាងសង់រួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ (សម្រេចបាននូវវឌ្ឍនភាព ១០០% តាមតម្រូវការ)។ បន្ទាប់ពីទទួលបានការឧបត្ថម្ភសាងសង់លំនៅឋានរួចមក នៅឆ្នាំ២០២២ គ្រួសារក្រីក្រចំនួន ៦០៦ បាន​​ដាក់ពាក្យសូមចេញពីភាពក្រីក្រ ហើយប្តេជ្ញាថានឹងខិតខំរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

ដើម្បីបន្តជួយដល់ប្រជាពលរដ្ឋសាងសង់លំនៅឋានថ្មី ក្រៅពីដើមទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កម្មវិធីគោលដៅជាតិដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព... គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមក៏បានចេញនូវគម្រោង ជួយឧបត្ថម្ភកសាងផ្ទះមហាសាមគ្គីសម្រាប់គ្រួសារក្រីក្រនៅខេត្ត Dien Bien ឆ្ពោះទៅរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។ គម្រោងនេះមានគោលបំណងកៀងគរធនធានសង្គម ដើម្បីសាងសង់ផ្ទះមហាសាមគ្គីថ្មីពី ៧.០០០-៨.០០០ ខ្នង ជូនដល់គ្រួសារក្រីក្រ និងជិតបន្ទាត់ភាពក្រីក្រក្នុងខេត្ត Dien Bien និងភូមិភាគពាយ័ព្យក្នុងរយៈពេលមួយឆ្នាំ (ចាប់ពីថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២៤)។ ក្នុងនោះ ខេត្ត Dien Bien ឧបត្ថម្ភសាងសង់ផ្ទះចំនួន ៥,០០០ ខ្នង ហើយចំនួនផ្ទះនៅសល់ត្រូវបានឧបត្ថម្ភសាងសង់នៅតាមមូលដ្ឋានផ្សេងទៀតនៅតំបន់ភាគពាយ័ព្យ។ កម្រិតឧបត្ថម្ភគឺ ៥០ លានដុង/ខ្នង ទឹកប្រាក់សរុបគឺប្រហែល ៣៥០-៤០០ ពាន់លានដុង... អាចនិយាយបានថា នេះគឺជាការលើកទឹកចិត្ដដ៏ធំធេងដើម្បីជួយជនរួមជាតិក្នុងខេត្ត Dien Bien មានស្ថិរភាពក្នុងការស់នៅដើម្បីអភិវឌ្ឍសេដ្ឋកិច្ច៕

បកប្រែដោយ Pham Diep