នៅក្នុងពិព័រណ៍លើកនេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៥ ដែលតំណាងឱ្យទ្វីបដើម្បីអញ្ជើញចូលរួមក្នុងនាមជាប្រទេសកិត្តិយស។

CIIE លើកទី ៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ ដោយប្រធានបទ "យុគសម័យថ្មី ឆ្ពោះទៅអនាគត" ពិព័រណ៍លើកនេះបានទាក់ទាញប្រទេស តំបន់ដែនដី និងអង្គការអន្តរជាតិជាង ១៥០ ឱ្យចូលរួម។ ពិព័រណ៍ CIIE ត្រូវបានរៀបចំឡើងលើផ្ទៃដីចំនួន ៣០ ម៉ឺនម៉ែត្រការ៉េ។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសជាច្រើនដែលអញ្ជើញចូលរួម CIIE (រូបថត៖ vnanet.vn)

ជាមួយនឹងផ្ទៃដី ២៥៦ ម៉ែត្រការ៉េ កន្លែងតាំងពិព័រណ៍របស់វៀតណាមបាន​បង្ហាញ និងផ្សព្វផ្សាយអំពីព័ត៌មាន សមិទ្ធិផល និងសក្តានុពលសេដ្ឋកិច្ច ការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍របស់វៀតណាម។ នៅពិព័រណ៍លើកនេះ វៀតណាមតាំងបង្ហាញទំនិញចំនួន ៣៤ ស្តង់ដែលមកពីសហគ្រាសចំនួន ៣៤ ដែលមានសមត្ថភាពនាំចេញល្អ និងម៉ាកយីយោប្រកបដោយកិត្យានុភាព និងគុណភាពដូចជា៖ Vinamilk, TH Truemilk, កាហ្វេ Trung Nguyen, ស្ករ Quang Ngai, Vinatea, អាហារ Cuu Long An Giang, អាហារ Sa Giang ជាដើម។

ការដែលវៀតណាមចូលរួមក្នុង CIIE មិនត្រឹមតែរួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសជាតិ ក្នុងវិស័យសេដ្ឋកិច្ច ការវិនិយោគ និងទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយដើម្បីរួមចំណែកក្នុងការបំពេញគោលដៅសេដ្ឋកិច្ច ដូចជាការអនុវត្តការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ បង្កើនការនាំចេញជាផ្លូវការ និងប្រកបដោយចីរភាពទៅកាន់ទីផ្សារចិន ផ្សព្វផ្សាយម៉ាកយីហោ និងរូបភាពសហគ្រាសវៀតណាមទៅកាន់ប្រទេសចិន និងប្រទេសនានាលើពិភពលោក សំដៅទាក់ទាញការវិនិយោគបរទេស បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការស្វែងរកទីផ្សារ និងពង្រីកការធ្វើអាជីវកម្ម៕

បកប្រែដោយ Huyen Trang