លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធ និងសម្តែងការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៥ កក្កដា នៅទីក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២៣) លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញទៅអុជធូប និងសម្តែងការដឹងគុណចំពោះអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព។
លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញទៅសួរសុខទុក្ខក្រុមគ្រួសារ និងអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតសមាជិកការិយាល័យនយោបាយរួមមាន៖ លោកឧត្តមសេនីយ៍ឯក Le Kha Phieu អតីតអគ្គលេខាបក្ស អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម, លោកនាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស, លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម អតីតអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម អតីតឧបនាយករដ្ឋមន្ត្រី អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស, លោកនាយឧត្តមសេនីយ៍ Chu Huy Man អតីតអនុប្រធានក្រុមប្រឹក្សារដ្ឋ អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ អតីតសមាជិកការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីការពារប្រទេសរួមមាន លោកនាយឧត្តមសេនីយ៍ Van Tien Dung, លោកនាយឧត្តមសេនីយ៍ Doan Khue, លោកនាយឧត្តមសេនីយ៍ Phung Quang Thanh។ អតីតប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អតីតអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស៖ លោកនាយឧត្តមសេនីយ៍ Hoang Van Thai និងលោកនាយឧត្តមសេនីយ៍ Le Trong Tan ។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap |
នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព លោករដ្ឋមន្ត្រី Phan Van Giang បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមវិភាគទានដ៏ធំធេងរបស់អតីតថ្នាក់ដាំនាំទាំងអស់ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងការកសាងកងទ័ពគ្រប់ជំនាន់។
ក្នុងបរិយាកាសស្និទ្ធស្នាល លោករដ្ឋមន្ត្រី Phan Van Giang បានសួរសុខទុក្ខសុខភាព និងជីវភាពរស់នៅរបស់ញាតិមិត្ត និងក្រុមគ្រួសារអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងកងទ័ព។ លោករដ្ឋមន្ត្រី Phan Van Giang មានបំណងថា ញាតិមិត្ត ក្រុមគ្រួសារ បន្តប្រពៃណី អប់រំកូនចៅជំនាន់ក្រោយ រួមដៃគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងកងទ័ព៕
បកប្រែដោយ Duy Hoan