នៅខេត្ត Ben Tre លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិម បានទៅសួរសុខទុក្ខ និងប្រគល់ថវិកាសាងសង់ផ្ទះមេត្តាធម៌ជូនគ្រួសារទទួលរបបពីរដ្ឋចំនួន ៩ គ្រួសារក្នុងស្រុក។ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត Ben Tre លោក Nguyen Trong Nghia បានស្នើថា ខេត្តបន្តបំពេញយ៉ាងល្អនូវការងារតបស្នងសងគុណ ថែរក្សាជីវិភាពរស់នៅរបស់វីរៈអ្នកម្ដាយវៀតណាម គ្រួសារទទួលរបបពីរដ្ឋ គ្រួសារមានគុណបំណាច់ចំពោះបដិវត្តន៍ គ្រួសារក្រីក្រ និងគ្រួសារជួបការលំបាក ដើម្បីជំនះពុះពារលើការលំបាក ធ្វើឲ្យមានស្ថិរភាពក្នុងជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោក Nguyen Trong Nghia ប្រគល់ថវិកាជួយខេត្ត Ben Tre សាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារទទួលរបបពីរដ្ឋចំនួន ៩ គ្រួសារ (រូបថត៖ VOV)

មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Lai Chau បានសម្របសម្រួលជាមួយមន្ទីរសុខាភិបាល និងធានារ៉ាប់រងសង្គមខេត្ត រៀបចំការពិនិត្យសុខភាព ពិគ្រោះយោបល់ និងជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺ និងសាច់ញាតិយុទ្ធជនពលីជិត ១៦០ នាក់ នៅទីក្រុង Lai Chau។

leftcenterrightdel
យុទ្ធជនពិការ យុទ្ធជនជំងឺ និងសាច់ញាតិយុទ្ធជនពលីជិត ១៦០ នាក់ នៅទីក្រុង Lai Chau ត្រូវបានពិនិត្យសុខភាពដោយឥតគិតថ្លៃ (រូបថត៖ VOV)

លោក Tran Do Cong អនុប្រធានមន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Lai Chau មានប្រសាសន៍ថា៖ “មន្ទីរនឹងបន្តសម្របសម្រួលជាមួយភ្នាក់ងារ អង្គភាព និងមូលដ្ឋានដើម្បីជំរុញចលនាប្រជាជនទាំងមូលចូលរួមក្នុងមូលនិធិតបស្នងសងគុណ កៀងករប្រភពធនធានសង្គមភាវូបនីយកម្មក្នុងការថែទាំជីវភាពខាងសម្ភារៈនិងស្មារតីសម្រាប់អ្នកមានគុណបំណាច់។ ទន្ទឹមនឹងនោះ ផ្គួបបញ្ចូលគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម កម្មវិធីគោលដៅជាតិ ដូចជាការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍និងសាច់ញាតិ ចូលរួមការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ”៕

តាម vovworld.vn