leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួល​ជួប​លោក Sergio Narea Guzman

តាងនាមឱ្យក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោក Sergio Narea Guzman ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឈីលីប្រចាំនៅវៀតណាម។ លោកជឿជាក់ថា លោកឯកអគ្គរដ្ឋទូត Sergio Narea Guzman នឹងបំពេញភារកិច្ចប្រកបដោយជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យវៀតណាម-ឈីលី។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូលើគ្រប់ជ្រុងជ្រោយជាមួយឈីលី ហើយមានបំណងចង់ជំរុញទំនាក់ទំនងពហុភាគីជាមួយឈីលី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់​វត្ថុ​អនុស្សាវរីយ៍​ជូន​​លោក Sergio Narea Guzman

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យលោកឯកអគ្គរដ្ឋទូត Sergio Narea Guzman ក្នុងអាណត្តិរបស់ខ្លូន លោកនឹងយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ផ្តោតលើវិស័យមួយចំនួននាពេលខាងមុខ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ពេទ្យយោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយបានស្នើឱ្យភាគីទាំងពីរសិក្សា និងកសាងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ជំរុញទំនាក់ទំនងនេះនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ​​​លោក Sergio Narea Guzman និង​ប្រតិភូ​ទាំង​ឡាយ​

រីឯខ្លួនវិញ លោក Sergio Narea Guzman ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ប្រទេសឈីលីយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាមលើទិដ្ឋភាពជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសលើវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Sergio Narea Guzman ឯកអគ្គរដ្ឋទូត បានអះអាងថា ក្នុងតួនាទីរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យវៀតណាម - ឈីលីនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក៕

បកប្រែដោយ Duy Hoan