បក្សភាគកងទ័ពធ្វើការងារបានល្អក្នុងការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់
កប.អនឡាញ - នារសៀលថ្ងៃទី ៧ ខែវិច្ឆិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម បានរៀបចំសន្និសីទដើម្បីផ្សព្វផ្សាយនិងអនុវត្តតាមសេចក្ដីណែនាំរបស់ការិយាល័យនយោបាយ និងសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងបក្សភាគកងទ័ព ឆ្ពោះទៅកាន់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ សន្និសីទនេះត្រូវបានធ្វើឡើងដោយទម្រង់ផ្សាយផ្ទាល់ និងតាមប្រព័ន្ធវីដេអូក្នុងកងទ័ពទាំងមូល។
លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានអញ្ជើញជាអធិបតីសន្និសីទ។
អញ្ជើញថ្លែងមតិក្នុងពិធីបើកសន្និសីទ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានឲ្យដឹងថា គណៈកម្មាធិការបក្ស និងអង្គការបក្សក្នុងបក្សភាគកងទ័ពបានអនុវត្ដយ៉ាងសកម្មនូវសេចក្ដីណែនាំ បទប្បញ្ញត្ដិ និងការណែនាំរបស់មជ្ឈិម និងគណៈកម្មាធិការបក្សយោធាមជ្ឈិម និងអគ្គស្នងការដ្ឋាននយោបាយ។
|
|
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងក្នុងសន្និសីទ |
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៥-២០៣០ និងឆ្ពោះទៅមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ដវៀតណាម គឺជាសកម្មភាពនយោបាយយ៉ាងទូលំទូលាយក្នុងបក្សទាំងមូល។ សម្រាប់បក្សភាគកងទ័ពនិងកងទ័ពទាំងមូល នេះជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ បន្តអះអាងនូវសាមគ្គីភាព ឯកភាព ភាពក្លាហាន បញ្ញា និងប្រពៃណីល្អរបស់កងទ័ពក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងប្រយុទ្ធ និងរីកចម្រើន ហើយបង្ហាញពីការប្តេជ្ញាចិត្តឲ្យសម្រេចបាននូវគោលដៅដល់ឆ្នាំ ២០៣០ កសាងកងទ័ពបដិវត្តន៍ប្រកបដោយរបៀបរៀបរយ ចំណាន និងទំនើប និងជាកម្លាំងនយោបាយ កម្លាំងប្រយុទ្ធដ៏ស្មោះត្រង់ និងគួរឱ្យទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាមសង្គមនិយម។ លទ្ធផលនៃមហាន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងកងទ័ពទាំងមូល គឺជាមូលដ្ឋានដ៏សំខាន់បំផុតដើម្បីធានាជោគជ័យនៃមហាសន្និបាតតំណាងបក្សភាគកងទ័ពលើកទី ១២ និងមហាសន្និបាតបក្សលើកទី១៤។
ដើម្បីឲ្យគណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់អនុវត្ដបានល្អក្នុងការត្រៀមរៀបចំ និងរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ប្រកបដោយជោគជ័យ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមរៀបចំសន្និសីទដោយទម្រង់ផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដើម្បីអនុវត្តតាមសេចក្តីណែនាំរបស់ការិយាល័យនយោបាយ និងសេចក្តីណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ក្នុងបក្សភាគកងទ័ពនិងឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤។
|
|
ប្រតិភូទាំងឡាយចូលរួមសន្និសីទ |
ដើម្បីឱ្យសន្និសីទសម្រេចបាននូវគោលដៅដែលបានកំណត់ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ និងគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សយោធាមជ្ឈិមធ្វើការផ្សព្វផ្សាយនិងអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារនៃសេចក្តីណែនាំរបស់មជ្ឈិម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងអគ្គស្នងការដ្ឋាននយោបាយ ដោយផ្តោតសំខាន់លើបញ្ហាថ្មី បញ្ហាសំខាន់ៗនិងស្នូលនៃឯកសារដើម្បីគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការបក្សក្នុងកងទ័ពទាំងមូលធ្វើការជ្រួតជ្រាបនិងអនុវត្ត ជាពិសេសបញ្ហាដែលមានលក្ខណជាគោលការណ៍ និងតម្រូវការនៃមហាសន្និបាតបក្ស កសាងសាមគ្គីភាព និងឯកភាពខ្ពស់ក្នុងគណៈកម្មាធិការបក្ស អង្គការបក្ស ស្ថាប័ននិងអង្គភាព។ ប្រតិភូទាំងឡាយត្រូវតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងទទួលយកអំពីខ្លឹមសារនៃឯកសារណែនាំនៃមជ្ឈិម គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននយោបាយ ជាពិសេសខ្លឹមសារថ្មី និងសំខាន់ៗ។
បន្ទាប់ពីសន្និសីទនេះ គណៈកម្មាធិការបក្ស អង្គការបក្ស កម្មាភិបាល និងស្ថាប័នមានសមត្ថកិច្ចក្នុងកងទ័ពទាំងមូលធ្វើការជ្រួតជ្រាបនូវខ្លឹមសារនៃសន្និសីទ។ ត្រួតពិនិត្យ និងបំពេញបន្ថែមឯកសារណែនាំរបស់មហាសន្និបាតបក្ស និងរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០ ប្រកបដោយជោគជ័យ រួមចំណែកដល់ជោគជ័យនៃមហាសន្និបាតតំណាងបក្សភាគកងទ័ពលើកទី១២ និងមហាសន្និបាតបក្សលើកទី១៤៕
បកប្រែដោយ Pham Diep