ថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាមបានឲ្យដឹងថា ប្រធានបទនៃព្រឹត្តិការណ៍ឆ្នាំនេះគឺ “ការអភិវឌ្ឍវិស័យធនធានទឹករបស់វៀតណាម៖ សន្តិសុខ សុវត្ថិភាព ប្រសិទ្ធភាព និងសមាហរណកម្ម” ដោយកំណត់ចក្ខុវិស័យពហុវិមាត្រ និងដំណោះស្រាយជំរុញវិស័យធនធានទឹកវៀតណាមឱ្យអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

leftcenterrightdel
លោក Nguyen Ngoc Diep ប្រធានសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌសប្តាហ៍ធនធានទឹកវៀតណាម បានប្រព្រឹត្តិទៅសន្និសីទវិទ្យាសាស្ត្រចំនួន ៤ ស្ដីអំពី៖ សេចក្តីព្រាងច្បាប់ស្តីពីការផ្គត់ផ្គង់និងបង្ហូរទឹក; ការគ្រប់គ្រងនិងប្រតិបត្តិការប្រព័ន្ធផ្គត់ផ្គង់និងបង្ហូរទឹកប្រកបដោយនិរន្តរភាព ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ; អភិបាលកិច្ចសាជីវកម្មក្នុងវិស័យធនធាន់ទឹកដ៏ឆ្លាតវៃ មានប្រសិទ្ធភាព និងការបង្កើនភាពធន់; សមភាពយេនឌ័រនៅក្នុងវិស័យធនធានទឹក។ នេះជាឱកាសសម្រាប់សហគ្រាសក្នុងវិស័យធនធានទឹកវៀតណាមស្វែងយល់ និងចែករំលែកបទពិសោធន៍ ដើម្បីអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និរន្តរភាព បង្កើនភាពធន់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងសមហរណកម្មអន្តរជាតិ។

យោងតាមលោក Kalanithy Vairavamoorthy នាយកប្រតិបត្តិនៃសមាគមទឹកអន្តរជាតិ (IWA) បានចាត់ទុកថា ដោយមានការគាំទ្រពីអន្តរជាតិ រដ្ឋាភិបាលវៀតណាមបានផ្លាស់ប្តូរពីការអភិវឌ្ឍធនធានទឹកសំខាន់ៗ ផ្តោតលើភាពធន់និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងទឹកសំណល់ក្នុងទីក្រុង និងកំណើនប្រកបដោយចីរភាព។ សមាគមទឹកអន្តរជាតិមានបំណងចង់កសាងទំនាក់ទំនងជាមួយសមាគមផ្គត់ផ្គង់និងបង្ហូរទឹកវៀតណាម ដើម្បីផ្សារភ្ជាប់ជាមួយអ្នកជំនាញក្នុងវិស័យធនធានទឹកក្នុងតំបន់ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយបណ្តាញមេដឹកនាំសកលនៃសមាគមទឹកអន្តរជាតិ៕

តាម vovworld.vn