លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានអនុគណៈកម្មការវៀតណាម និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី បានអញ្ជើញជាអធិបតីកិច្ចប្រជុំ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងក្នុងកិច្ចប្រជុំ

បន្ទាប់ពីបានស្តាប់បទអន្ដរគមន៍ដែលបានថ្លែងក្នុងកិច្ចប្រជុំនេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអនុគណៈកម្មការវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានកោតសរសើរ កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រតិបត្តិការរបស់មជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី  ព្រមទាំងអះអាងថា មជ្ឈមណ្ឌលបានអនុវត្តយ៉ាងហ្មត់ចត់នូវភារកិច្ចដែលបានប្រគល់ដោយអនុគណៈកម្មការវៀតណាម និងគណៈកម្មាធិការសម្របសម្រួល និងអនុម័តជាឯកច្ឆ័ន្ទនូវរបាយការណ៍ និងឯកសាររបស់មជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី។ នៅឆ្នាំ ២០២៤ មជ្ឈមណ្ឌលបានម្ចាស់ការ និងបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ និងសម្រេចបានលទ្ធផលជាច្រើនក្នុងគ្រប់ទិដ្ឋភាពនៃការងារ ជាមួយនឹងផលិតផលវិទ្យាសាស្ត្រ​​ និងបច្ចេកវិទ្យាជាច្រើនដែលបម្រើកិច្ចការយោធា ការពារជាតិនិងសេដ្ឋកិច្ចសង្គម អនុវត្តល្អនូវការធ្វើសមាហរណកម្មអន្តរជាតិនិងការទូតការពារជាតិ។

នៅឆ្នាំ ២០២៥ ការព្យាករណ៍ស្ថានភាពពិភពលោកនឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតនៅតែបន្តជាបញ្ហាប្រឈមធំសម្រាប់បណ្ដាប្រទេស រួមទាំងប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យអនុគណកម្មការវៀតណាម និងមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី ផ្តោតលើការងារសំខាន់មួយចំនួន ដែលក្នុងនោះ អនុវត្ដតាមការដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិម គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសស្តីពីទិសដៅសមាហរណកម្មអន្តរជាតិ ការទូតការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថានក្នុងដំណាក់កាលថ្មី; ខិតខំកសាងមជ្ឈមណ្ឌលទៅជាគំរូល្អសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពនិងអង្គការនានាក្នុង និងក្រៅកងទ័ព ក៏ដូចជាប្រទេសផ្សេងដែលមានសក្តានុពល ដើម្បីបំពេញតម្រូវការ និងភារកិច្ចក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ពន្លឿនការអនុវត្តភារកិច្ចដែលអនុគណៈកម្មការវៀតណាម និងគណៈកម្មាធិការសម្របសម្រួលបានកំណត់។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចប្រជុំ
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងបរិបទដែលឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត បញ្ហាសន្តិសុខមិនមែនប្រពៃណីដូចជាជំងឺរាតត្បាត និងការប្រែប្រួលអាកាសធាតុនៅតែបន្តជាបញ្ហាប្រឈមដ៏ធំដែលត្រូវតែដោះស្រាយដោយអ្នកវិទ្យាសាស្ត្រ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យមជ្ឈមណ្ឌលត្រូពិកវៀតណាម-រុស្ស៊ី ផ្ដោតលើការស្រាវជ្រាវព្យាករណ៍ ត្រៀមរៀបចំធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ... និងដាក់ចេញដំណោះស្រាយសម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយភាគីរុស្ស៊ីដើម្បីរៀបចំឱ្យបានល្អសម្រាប់កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី ៣៥ នៅទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែវិច្ឆិកា និងកិច្ចប្រជុំពាក់ព័ន្ធ៕

បកប្រែដោយ Pham Diep