លោករដ្ឋមន្ត្រី Phan Van Giang បានចាត់ទុកថា៖ Bach Long Vi ដែលមានលក្ខខណ្ឌធម្មជាតិចម្រុះ គឺជាស្រុកកោះដាច់ស្រយាលបំផុតនៅឈូងសមុទ្រតុងកឹង ទោះបីនៅជួបការលំបាកជាច្រើន ប៉ុន្តែក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនស្រុកកោះបានលើកកម្ពស់ស្មារតីសាមគ្គីភាព ពុះពារជំនះរាល់ការលំបាក ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រួមជាមួយនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang ជួបសំណេះសំណាលជាមួយប្រជាជនស្រុកកោះ Bach Long Vi

នាពេលខាងមុខ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឲ្យទីក្រុង Hai Phong និយាយរួម និងស្រុកកោះ Bach Long Vi និយាយដោយឡែក ផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយការពង្រឹងការការពារជាតិ និងសន្តិសុខ។ លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថា៖ កងទ័ព និងប្រជាជនស្រុកកោះត្រូវតែជាប្លុកសាមគ្គី ស្អិតរមួត ដើម្បីកសាង ការពារ និងអភិវឌ្ឍស្រុកកោះដ៏សម្បូរបែប រួមចំណែកកសាងទីក្រុង Hai Phong ជាកម្លាំងចលករអភិវឌ្ឍសម្រាប់តំបន់ភាគខាងជើង និងប្រទេសទាំងមូល ដែលជាមជ្ឈមណ្ឌលនៃសេដ្ឋកិច្ចសមុទ្រ; ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជនស្រុកកោះ Bach Long Vi; លើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ដើម្បីឲ្យប្រជាជន និងអ្នកនេសាទស្ងប់ចិត្ត ការពារកោះ និងសមុទ្រនៃមាតុភូមិ។

* នារសៀលថ្ងៃដដែល លោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូបានចុះសួរសុខទុក្ខ និងធ្វើការនៅកោះ Tran ស្រុក Co To ខេត្ត Quang Ninh។

leftcenterrightdel
លោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូចុះសួរសុខទុក្ខកោះ Tran ស្រុក Co To ខេត្ត Quang Ninh

លោករដ្ឋមន្ត្រី Phan Van Giang បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលដែលកងទ័ព និងប្រជាជននៅលើកោះ Tran និងស្រុក Co To និយាយដោយឡែក និងខេត្ត Quang Ninh និយាយរួម សម្រេចបានក្នុងរយៈពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រី Phan Van Giang បានលើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជននៃអង្គភាពកងទ័ព ដែលមិនត្រឹមតែសម្រេចបានជោគជ័យនូវភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងជួយប្រជាជន និងប្រជានេសាទទៀតផង។

លោករដ្ឋមន្ត្រី Phan Van Giang ជឿជាក់ និងសង្ឃឹមថា កម្មាភិបាល និងយុទ្ធជនទាំងឡាយតែងតែរក្សា និងលើកតម្កើងគុណបំណាច់របស់លោក អ៊ំ ហូ លើកកម្ពស់ស្មារតី និងទំនួលខុសត្រូវដ៏ពិសិដ្ឋចំពោះមាតុភូមិ ហើយកំណត់ “កោះគឺជាផ្ទះ សមុទ្រគឺជាស្រុកកំណើត”; ធ្វើការឃោសនា និងចលនាប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធ និងការពារយ៉ាងរឹងម៉ាំនូវអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ៕

បកប្រែដោយ Huyen Trang