ជម្រាបជូនលទ្ធផលនៃការងារឃោសនាភារកិច្ចយោធានិងការពារជាតិឆ្នាំ២០២៣ និង ៦ ខែដើមឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ Nguyen Van Gau អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានបញ្ជាក់ថា៖ ដោយមានការយកចិត្តទុកដាក់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស និងការជួយគាំទ្រពីស្ថាប័ន ក្រសួង ជាពិសេសគណៈឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងសារគមនាគមន៍ ក្រសួងការបរទេស សមាគមអ្នកសារព័ត៌មាន​វៀត​ណាម  និងទីភ្នាក់ងារសារព័ត៌មានមជ្ឈិមនិងមូលដ្ឋាន ការផ្សព្វផ្សាយព័ត៌មានក្នុងកងទ័ពបន្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រួមទាំងប្រតិភូចូលរួម

ការឃោសនាផ្សព្វផ្សាយបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋសម្រាប់យោធា ការពារជាតិនិងការកសាងកងទ័ពប្រជាជនក្នុងស្ថានភាពថ្មី; បំពេញបានល្អនូវភារកិច្ច ផ្តល់ព័ត៌មាននិងតម្រង់​ទិសសាធារណៈមតិ ទន្ទឹមនឹងនោះ លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវ ពង្រឹងសាមគ្គីភាពរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល រួមទាំងការគាំទ្រពីមិត្តភ័ក្តិនិងសហគមន៍អន្តរជាតិក្នុងការកសាងខឿនការពារជាតិសម្រាប់ប្រជាជន​ទាំងមូល និងការពារមាតុភូមិ​ និងការលើកកំពស់កិត្យានុភាពរបស់ប្រទេស និងកងទ័ពប្រជាជនវៀតណាម។

តំណាងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មានបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសនាពេលថ្មីៗនេះដែលបានយកចិត្តទុកដាក់ដឹកនាំអង្គភាពក្នុងជួរកងទ័ពបង្កើតលក្ខខណ្ឌ និងផ្តល់ព័ត៌មានយ៉ាងលឿន និងត្រឹមត្រូវ ដើម្បីទីភ្នាក់ងារសារព័ត៌មានបន្តលើកកម្ពស់គុណភាពឃោសនាផ្សព្វផ្សាយអំពីការអនុវត្ដភារកិច្ចយោធា ការពារជាតិ គំរូមនុស្សល្អ និងទង្វើល្អក្នុងជួរកងទ័ព។ ព្រមទាំងសម្តែងនូវក្តីសង្ឃឹមថា នាពេលខាងមុខ ស្ថាប័ននានានឹងសម្របសម្រួលកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយ និងតម្រង់ទិសព័ត៌មាន និងការឃោសនាអំពីរាល់បញ្ហានានាដែលទាក់ទងនឹងភារកិច្ចយោធា ការពារជាតិ និងការកសាងកងទ័ព រួមចំណែកក្នុងការតម្រង់ទិសសាធារណៈមតិ។

តាងនាមឱ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះស្ថាប័នមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម និងមូលដ្ឋានតែងតែសម្របសម្រួល ជួយគាំទ្រនិងដឹកនាំទីភ្នាក់ងារសារព័ត៌មានផ្សព្វផ្សាយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃការអនុវត្តភារកិច្ចយោធា ការពារជាតិ កិច្ចការបរទេស ការកសាងខឿនការពារជាតិសម្រាប់ប្រជាជនទាំងមូល និងកសាងកងទ័ពប្រជាជនក្នុងស្ថានភាពថ្មី។

លោករដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា ទីភ្នាក់ងារសារព័ត៌មាននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការ​ពារប្រទេស ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឃោសនា; សម្របសម្រួលអនុវត្ដបានល្អក្នុងការផ្តល់យោបល់លើទិសដៅ ការផ្តល់ព័ត៌មាននិងការដោះស្រាយបានទាន់ពេលវេលាលើរាល់បញ្ហាសំខាន់។ ក្រសួងការពារប្រទេសបន្តដឹកនាំស្ថាប័ន និងអង្គភាពនានាក្នុងកងទ័ពទាំងមូលពង្រឹងការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងប្រទេសឃោសនាផ្សព្វផ្សាយបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងភារកិច្ចយោធា ការពារជាតិ កិច្ចការបរទេស និងកសាងកងទ័ពប្រជាជនវៀតណាមដ៏រឹងមាំ។ ជាពិសេស ក្នុងរយៈពេល ៦ខែចុងឆ្នាំ ២០២៤ កងទ័ពទាំងមូលនឹងរៀបចំព្រឹត្តិការណ៍និង សកម្មភាពជាក់ស្តែងជាច្រើនដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិសម្រាប់ប្រជាជនទាំងមូលគួរតែមានការសម្របសម្រួល និងការរួមចំណែកពីសារព័ត៌មានដើម្បីរីកសាយភាយប្រពៃណី និងអត្ដចរិតល្អរបស់កងទ័ពប្រជាជនវៀតណាម...៕

បកប្រែដោយ Pham Diep