ប្រទេសអ៊ីតាលីបានដាក់ពង្រាយទាហានប្រហែល ១.៥០០ នាក់បន្ថែមទៀតនៅទូទាំងប្រទេសដើម្បីការពារកិច្ចប្រជុំ រួមជាមួយទាហានចំនួន ៦.៨០០ នាក់ដែលបានដាក់ពង្រាយកាលពីមុននោះ ហើយបានពង្រឹងសកម្មភាពត្រួតពិនិត្យតាមព្រំដែនជាបណ្តោះអាសន្ននៅគ្រប់ទីតាំងច្រកចេញចូលតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ រួមទាំងច្រកទ្វារព្រំដែនជាមួយបណ្តាប្រទេសក្នុងតំបន់ Schengen ផងដែរ។

leftcenterrightdel
រូបថតឧទាហរណ៍ (Mehrnews)

កិច្ចប្រជុំកំពូល G៧ លើកនេះ នឹងប្រព្រឹត្តិទៅនៅ Borgo Egnazia ជារមណីយដ្ឋានមួយនៅក្បែរទីក្រុង Fasano របស់ប្រទេសអ៊ីតាលី ហើយនឹងមានការចូលរួមពីមេដឹកនាំប្រទេសដូចជាកាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អាល្លឺម៉ង់ និងជប៉ុន ក៏ដូចជាមេដឹកនាំនៃក្រុមប្រឹក្សាអឺរ៉ុប និងគណៈកម្មការអឺរ៉ុប។ លើសពីនេះ មនុស្សប្រហែល ២០.០០០ នាក់ត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំនេះ រួមជាមួយអ្នកសារព័ត៌មានចំនួន ១.៣០០ នាក់៕

តាម vovworld.vn