លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលកងពលតូចកាំភ្លើងធំការពារដែនអាកាសលេខ ២២៦ និងបញ្ជាការដ្ឋានយោធាទីក្រុង Can Tho សម្រេចបាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជូនអំណោយដល់បញ្ជាការដ្ឋានយោធាទីក្រុង Can Tho

ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ស្នើឲ្យអង្គភាពទាំងពីរត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសារាចរ សេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានគ្រប់លំដាប់ថ្នាក់ រក្សារបបត្រៀមខ្លួនប្រយុទ្ធជាស្រេចយ៉ាងតឹងរ៉ឹង គោរពវិន័យ និងច្បាប់ ធានាសុវត្ថិភាពចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ធ្វើឲ្យល្អក្នុងការជ្រើសរើសទ័ព និងការបង្វឹកបង្ហាត់ បំពេញភារកិច្ចនយោបាយដែលត្រូវបានប្រគល់ជូនដោយជោគជ័យ។ល។ ក្នុងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជូនពរកម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងពីរ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ហើយមានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយសុវត្ថិភាព សន្សំសំចៃ និងត្រៀមខ្លួនប្រយុទ្ធជាស្រេច៕

បកប្រែដោយ Thanh Cong