នៅក្នុងជំនួបជាមួយបណ្ដាគ្រួសារ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានជូនពរបណ្ដាអតីតអនុប្រធានអគ្គស្នងការនយោបាយមានសុខភាពល្អបរិបូរណ៍ និងបន្តយកចិត្ដទុកដាក់និងរួមចំណែកចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងការកសាងកងទ័ពនិយាយរួម និងអគ្គស្នងការដ្ឋាននយោបាយនិយាយដោយឡែក។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន វៀតណាមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិជូនចំពោះលោកឧត្តមសេនីយ៍ឯក Do Can
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន វៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិជូនចំពោះលោកឧត្តមសេនីយ៍ទោ Le Van Han
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Quang Minh អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជន វៀតណាមអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិជូនចំពោះលោកឧត្តមសេនីយ៍ទោ Phung Khac Dang

ក្នុងជំនួបទាំងនេះ លោកឧត្តមសេនីយ៍ទោ Le Quang Minh បានជូនដំណឹងថា៖ នៅក្នុងឆ្នាំ ២០២៣ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានជ្រួតជ្រាប និងអនុវត្តតាមសារាចរណ៍ណែនាំ សេចក្ដីសម្រេចចិត្ដ និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ព្រមទាំងអនុវត្ដបានល្អនូវភារកិច្ចជាច្រើន។ ជាមួយគ្នានោះ កសាងកងទ័ពរឹងមាំខាងនយោបាយ ធានាស្ថានការណ៍នយោបាយ និងសតិអារម្មណ៍ក្នុងកងទ័ពទាំងមូលមានស្ថិរភាព ហើយកម្មាភិបាល និងយុទ្ធជនបញ្ហាញការប្តេជ្ញាចិត្តខ្ពស់ និងត្រៀមខ្លួនទទួលភារកិច្ច ជាពិសេសកងកម្លាំងការពារមាតុភូមិឈរជើងនៅទីជួរមុខ ព្រមទាំងជួយប្រជាជន និងមិត្តអន្តរជាតិជំនះពុះពារផលវិបាកនៃគ្រោះធម្មជាតិ...។

បណ្ដាអតីតអនុប្រធានអគ្គស្នងការនយោបាយ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្សយោធា​មជ្ឈិម និងក្រសួងការពារប្រទេស ហើយបានសម្តែងនូវសេចក្តីរីករាយ និងមានការជឿជាក់យ៉ាងមុតមាំលើការរីកចម្រើននិងភាពរឹងមាំរបស់ស្ថាប័នអគ្គស្នងការដ្ឋាននយោបាយ៕

បកប្រែដោយ Pham Diep