អញ្ជើញចូលរួម និងដឹកនាំសមយុទ្ធមានលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល; លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម; លោក Dinh Tien Dung លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ។

នេះជាសមយុទ្ធបាញ់គ្រាប់ពិតលើកទី ១ បន្ទាប់ពីអង្គទ័ពលេខ ១២ ត្រូវបានបង្កើតឡើង ដោយមានការចូលរួមពីកងឯកភាពទ័ព ប្រភេទទ័ពជំនាញផ្សេងទៀត។ ការធ្វើសមយុទ្ធនេះ សំដៅបង្ហាញលទ្ធផលនៃការស្រាវជ្រាវ ការផលិត និងការកែលម្អអាវុធ និងឧបករណ៍នៃឧស្សាហកម្មការពារជាតិដើម្បីផ្គត់ផ្គង់ដល់អង្គភាពនានា។ លោកនាយករដ្ឋមន្ត្រីក៏សង្កត់ធ្ងន់លើ ការដឹកនាំ ការលើកកម្ពស់គុណភាពការហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ការគ្រប់គ្រងអាវុធ ជាពិសេសអាវុធថ្មី ទន្ទឹមនឹងនោះ លើក​កម្ពស់សមត្ថភាពនៃការរៀបចំបញ្ជា និងការសម្របសម្រួលនៃបណ្ដាកងកម្លាំងដែលចូលរួមសមយុទ្ធ ដើម្បីបំពេញតាមតម្រូវការនៃភារកិច្ចដែលបានប្រគល់ជូន។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ Phan Van Giang រួមទាំងថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងប្រតិភូតាមដានសមយុទ្ធ
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃអង្គទ័ពលេខ ១២ ចូលរួមសមយុទ្ធ
leftcenterrightdel
 
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលទ្ធភាពសហការគ្នារបស់បណ្ដាកងកម្លាំងចូលរួមសមយុទ្ធ
leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃអង្គទ័ពលេខ ១២  និងបណ្ដាកងកម្លាំងបន្ទាប់ពីបញ្ចប់សមយុទ្ធ

បន្ទាប់ពីទស្សនាសមយុទ្ធ  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្មាភិបាលនិងយុទ្ធជននៃអង្គទ័ពលេខ ១២ និងបណ្ដាកងកម្លាំងយោធាបានបញ្ចប់ការធ្វើសមយុទ្ធដោយជោគជ័យ ធានាសុវត្ថិភាពទាំងមនុស្ស និងអាវុធទាំងស្រុង។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាកងកម្លាំងបន្តអនុវត្ដតាមសេចក្ដីសម្រេចចិត្ដ យុទ្ធសាស្ត្រ និងការដឹកនាំរបស់បក្ស រដ្ឋ និងគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសស្តីពីយោធា និងការពារជាតិ។ លើកកម្ពស់គុណភាពហ្វឹកហ្វឺន ការត្រៀមខ្លួនប្រយុទ្ធ ហើយកំណត់ការហ្វឹកហ្វឺនជាការងារភារកិច្ចសំខាន់ និងទៀងទាត់ក្នុងសម័យសន្តិភាព។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា អង្គទ័ពចាំបាច់ត្រូវបង្កើនការស្រាវជ្រាវ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងមធ្យោបាយបច្ចេកទេសទំនើប លើកកម្ពស់លទ្ធភាពសហការគ្នារវាងកងឯកភាពទ័ព ប្រភេទទ័ពជំនាញក្នុង បរិយាកាសសង្រ្គាមទំនើប ​គ្រប់គ្រងអាវុធនិងឧបករណ៍បច្ចេកទេសដែលបានផ្តល់ឱ្យ។

ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣) និងខួបលើកទី ៣៤ នៃពិធីបុណ្យការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជូនពរបវរមហាប្រសើរដល់កម្មាភិបាលនិងយុទ្ធជននៃអង្គទ័ពលេខ១២ និងបណ្ដាកងកម្លាំងយោធាដែលចូលរួមសមយុទ្ធនិយាយដោយឡែក និងកងទ័ពប្រជាជនវៀតណាមនិយាយរួម ព្រមទាំងមានបំណងចង់ឲ្យអង្គភាពបន្តខិតខំឥតឈប់ឈរដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ៕

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កម្មាភិបាល យុទ្ធជន និងបណ្ដាកងកម្លាំងចូលរួមសមយុទ្ធ

បកប្រែដោយ Pham Diep