មាំមួននឹងនរដូចជើងក្រានមុមបី

សំនៀងដំបូងបង្អស់នៃបទភ្លេងគោរពទង់ជាតិឡាវបានបន្លឺឡើងក្នុងពិធីគោរពទង់ជាតិក្នុងពិធីបើកកិច្ចប្រជុំកំពូលរដ្ឋសភាប្រទេសទាំង ៣ CLV ដែលជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះ សម្រាប់កិច្ចសហប្រតិបត្តិការនៅកម្រិតខ្ពស់បំផុតនៃស្ថាប័ននីតិបញ្ញត្តិទាំង៣ នៃប្រទេសឥណ្ឌូចិនទាំង៣ ព្រោះសារដ៏លេចធ្លោនៃកិច្ចប្រជុំនេះគឺការរួបរួមសាមគ្គីនៃប្រទេសទាំងបី បង្កើតឡើងភាពរឹងមាំ និងជោគជ័យ។

ជាការពិតណាស់ ប្រវត្តិសាស្ត្រសហសម័យបង្ហាញថា ដោយសារកម្លាំងនៃសាមគ្គីភាព ប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា បានសហការគ្នាយ៉ាងរលូន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស និងទទួលបានឯករាជ្យ និងសេរីភាពឡើងវិញសម្រាប់មាតុភូមិ នាំមកជីវភាពរស់នៅប្រកបដោយសុខសាន្តសម្រាប់ប្រជាជននៃប្រទេសនីមួយៗ។ និយាយអំពីកម្លាំងនៃសាមគ្គីភាព ប្រជាជនវៀតណាមមានពាក្យសុភាសិតមួយឃ្លាថា “ដើមឈើមួយដើមមិនអាចបង្កើតភ្នំបាន ដើមឈើបីដើមផ្គួបគ្នាអាចបង្កើតភ្នំខ្ពស់បាន”។ វៀតណាម ឡាវ និងកម្ពុជា ប្រៀបបាននឹង "ដើមឈើ" ទាំងបីនោះ នៅពេលដែល "ផ្គួបគ្នា" នឹងបង្កើតបានប្រៀបដ៏រឹងមាំនឹងនរ ដូចជាជើងក្រានមុមបី ដូច្នេះយើងនឹងស្ថិតស្ថិរមាំមួន ស្រស់បំព្រង និងបង្កើតផ្លែផ្អែមជានិច្ច។

នាព្រឹកថ្ងៃទី៥ ខែធ្នូ ទទួលជួបជាមួយប្រធានគណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី CLV លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ក៏បានប្រើរូបភាពប្រដូច ដែលប្រជាជនវៀតណាមស្គាល់យ៉ាងច្បាស់គឺ-ជើងក្រានមុម ៣-ដើម្បីនិយាយអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបី។ យន្តការកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់បំផុតនៃប្រទេស CLV ទាំងបីត្រូវបានបង្កើតឡើងនៅលើបណ្តាញបក្ស រដ្ឋាភិបាល ហើយឥឡូវនេះនៅលើបញ្តាញរដ្ឋសភាថែមទៀត ដើម្បីបញ្ចប់ប្រៀប "ជើងក្រានមុមបី" ដ៏រឹងមាំ!

សារនៃសាមគ្គីភាព CLV ត្រូវបានលើកឡើង និងសង្កត់ធ្ងន់ដោយប្រធានរដ្ឋសភានៃប្រទេសទាំងបីនៅក្នុងសម័យប្រជុំពេញអង្គលើកដំបូងនៃកិច្ចប្រជុំ។ ក្នុងសុន្ទរកថារបស់ខ្លួនឯងនោះ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងសាមគ្គីភាព មិត្តភាព ភាពស្និទ្ធស្នាល និងទំនុកចិត្តនយោបាយរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម គឺជាមរតកដែលមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនទាំង៣ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រយូរអង្វែងក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍប្រទេសទាំង ៣”។ លោក Vuong Dinh Hue បានលើកឡើងថា រដ្ឋសភានៃប្រទេសទាំងបីបន្តរួមដៃគ្នាថែរក្សា ពូនជ្រំ និងបង្កើនតម្លៃយុទ្ធសាស្ត្រនៃទំនាក់ទំនងមិត្តភាពប្រពៃណី និងសាមគ្គីភាពកម្ពុជា-ឡាវ-វៀតណាម។ នេះជាប្រភពកម្លាំងដ៏អស្ចារ្យ ជាកត្តានាំមុខក្នុងសន្តិសុខ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ រដ្ឋសភានៃប្រទេសទាំងបី លើសពីពេលណាៗទាំងអស់ ចាំបាច់ត្រូវរួមដៃគ្នា រួមវិភាគទាន និងរួមចំណែកពង្រឹងមូលដ្ឋាននៃទំនុកចិត្តនយោបាយ មិត្តភាពប្រពៃណី និងសាមគ្គីភាពកម្ពុជា-ឡាវ-វៀតណាម។

leftcenterrightdel
ប្រធានរដ្ឋសភាវៀតណាម ឡាវ និងកម្ពុជាបង្ហាញចំណងសាមគ្គីរវាងប្រទេសទាំងបី

បង្កើតច្រករបៀងខាងផ្លូវច្បាប់ ងាយស្រួលសម្រាប់របកគំហើញក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ជំងឺរាតត្បាត Covid-19 បានកន្លងផុតទៅហើយ ជីវភាពបានវិលទៅរកភាពប្រក្រតីឡើងវិញ ប៉ុន្តែផលប៉ះពាល់ខាងសេដ្ឋកិច្ចលើប្រទេសជាច្រើននៅតែធ្ងន់ធ្ងរខ្លាំងណាស់។ ទន្ទឹមនឹងនោះ ជម្លោះប្រដាប់អាវុធ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជុំវិញពិភពលោក និងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុក៏ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចអន្តរជាតិកាន់តែលំបាកផងដែរ។ ទាំងវៀតណាម ឡាវ និងកម្ពុជា សុទ្ធតែប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមរួមនោះ ដែលបណ្តាលឱ្យការអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម មិនបានសម្រេចតាមការរំពឹងទុកក្នុងប្រទេសទាំងបីទេ។

ក្នុងបរិបទបែបនេះ ជាងពេលណាៗទាំងអស់ ប្រទេសទាំងបីត្រូវតែរួបរួមគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំនះរាល់ការលំបាក និងបញ្ហាប្រឈម។ នៅក្នុងដំណើរការនៃកិច្ចសហប្រតិបត្តិការនោះ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសនីមួយៗបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការដើម្បីធ្វើច្បាប់លើកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងបីបានព្រមព្រៀងគ្នា បង្កើតច្រករបៀងផ្លូវច្បាប់ដែលអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ទន្ទឹមនឹងនេះ សហការក្នុងការត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងទាំងនោះក្នុងការអនុវត្តជាក់ស្តែង។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ បន្ថែមពីលើសម័យបើក និងបិទ សម័យប្រជុំពេញអង្គចំនួនពីរ គណៈកម្មាធិការនៃរដ្ឋសភាទាំងបីបានបើកសម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយប្រធានបទ “ពង្រឹងតួនាទីនៃការគ្រប់គ្រងរបស់រដ្ឋសភា CLV លើវិស័យការពារជាតិ និងសន្តិសុខ។ ធ្វើការធានាសន្តិភាព និងស្ថិរភាព”; សម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម ក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងការជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន”; សម័យប្រជុំស្តីពីកិច្ចសហប្រតិបត្តិការនយោបាយ និងការបរទេស។ អង្គសន្និបាតបានបន្តកំណត់អត្តសញ្ញាណទាំងនេះជាវិស័យសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីជាទូទៅ និងស្ថាប័ននីតិប្បញ្ញត្តិទាំងបីជាពិសេស។ សេចក្តីថ្លែងការណ៍រួមរបស់សន្និសីទនេះអាចចាត់ទុកថាជាផ្លែផ្កាដំបូងបង្អស់នៃយន្តការកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងសភានៃប្រទេសទាំងបី CLV ដែលបើកដំណាក់កាលថ្មីក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ទៅវិញទៅមក។

ប្រវត្តិសាស្ត្របានចារឹកទំនាក់ទំនងនៃសាមគ្គីភាព ចំណងមិត្តភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងបី។ មិនត្រឹមតែផឹកទឹកទន្លេមេគង្គតែមួយប៉ុណ្ណោះទេ បក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី ក៏បានចែកជូននូវរសជាតិផ្អែម ដោយមិនអស់ឈាម និងឆ្អឹង ដើម្បីជួយគ្នាដណ្តើមឯករាជ្យ សេរីភាព និងឯកភាពជាតិ។ ការបន្តប្រពៃណីនោះ ទោះបីក្នុងបរិបទនៃការលំបាករាប់មិនអស់ក្នុងប្រទេសក៏ដោយ ក៏ប៉ុន្តែបក្ស រដ្ឋ វៀតណាម និងរដ្ឋសភាវៀតណាម ផ្ទាល់ នៅតែប្តេជ្ញាចិត្តជូនថវិកាសម្រាប់សាងសង់អគាររដ្ឋសភាឡាវថ្មី និងអគាររដ្ឋបាលរដ្ឋសភាកម្ពុជា។ យើងពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រសាសន៍របស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ចំពោះមុខសហគមន៍ធុរកិច្ចវៀតណាមនៅឡាវនាថ្ងៃទី ៥ ខែធ្នូថា៖ “ក្នុងរយៈពេលកាន់តែលំបាក អង្គភាពអាជីវកម្មកាន់អត់ធ្មត់ តស៊ូ ប្រកៀកស្មាជាមួយប្រទេសមិត្តជម្នះការលំបាកដើម្បីអភិវឌ្ឍ។ គ្មានការលំបាកណាដែលស្ថិតស្ថេររហូតនោះទេ ប្រទេសវៀតណាមក៏ត្រូវឆ្លងកាត់គ្រាលំបាកខ្លាំងដែរ ប៉ុន្តែដោយការតស៊ូ និងការតាំងចិត្ត ប្រជាជន និងសហគ្រាសវៀតណាមចិត្តមួយថ្លើមមួយរួមគ្នាជាមួយបក្ស និងរដ្ឋជម្នះបានការលំបាកទាំងអស់។ នោះគឺជាស្មារតី និងសារដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមចង់ផ្ញើជូនមិត្តទាំងពីរ គឺបងប្អូន “រួមសុខរួមទុក” ឡាវ និងកម្ពុជា។ បក្ស រដ្ឋ ប្រជាជន និងសហគមន៍អាជីវកម្មវៀតណាម ត្រៀមខ្លួនជានិច្ចក្នុងការចែករំលែកទុក្ខលំបាក ធ្វើការជាមួយនឹងឡាវ និងកម្ពុជាដើម្បីធ្វើការឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Minh Trung