កិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១ បានបញ្ចប់ដោយជោគជ័យ ហើយអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់តួនាទីរបស់រដ្ឋសភាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ឡាវ-វៀតណាម។

leftcenterrightdel
លោក Vuong Dinh Hue ថ្លែងក្នុងពិធី

ប្រធានរដ្ឋសភាទាំងបីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយបញ្ជាក់សាជាថ្មីម្ដងទៀតពីការប្តេជ្ញាចិត្តពង្រីក និងជម្រុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ និងដៃគូសភា ដើម្បីរក្សា និងការពារកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋសភានៃប្រទេសទាំងបី តាមរយៈនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ ការពារជាតិ វប្បធម៌ និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំងបី អនុវត្តយ៉ាងម៉ឺងម៉ាត់នូវតួនាទីត្រួតពិនិត្យរបស់រដ្ឋសភាក្នុងការដោះស្រាយបញ្ហាដែលនៅសល់ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងប្រជាជននៃប្រទេសទាំងបី។

leftcenterrightdel
លោក Vuong Dinh Hue ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី២

លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមរបស់សន្និសីទ ហើយស្នើថា រដ្ឋសភាទាំងបីសហការយ៉ាងជិតស្និទ្ធ ជួយគាំទ្រគ្នាទៅវិញទៅមក និងបង្កើនការត្រួតពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងបី តាមទិសដៅរួមនៃទំនាក់ទំនងរវាងប្រទេសទាំងបីដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃបក្សទាំងបី៖ ពង្រឹងសសរស្តម្ភការពារជាតិ និងសន្តិសុខ ពង្រឹងកិច្ចសហប្រតិបត្តិការការបរទេស សេដ្ឋកិច្ច បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងកសិកម្ម ជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរបស់បក្ស រដ្ឋ រដ្ឋសភា រណសិរ្សមាតុភូមិ និងមូលដ្ឋាននៃប្រទេសទាំងបី ដោយឈរលើមូលដ្ឋានពង្រីកសក្តានុពលនៃប្រទេសនីមួយៗ។

ក្នុងពិធីបិទ តាងនាមរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាមលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៥ ពីរដ្ឋសភាឡាវនូវ៕

បកប្រែដោយ Thuy Anh