កម្លាំងចលករសម្រាប់ជំរុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងឈានចូលដំណាក់កាលថ្មី
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៥។
លោក To Lam អគ្គលេខាបក្ស បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូងក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតដែលមិនធ្លាប់មាន ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរលើកកម្ពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត (ខែធ្នូ ឆ្នាំ២០២២)។ ក្នុងនោះ ការជឿទុកចិត្តផ្នែកនយោបាយត្រូវបានពង្រឹង ដែលបង្ហាញតាមរយៈការបង្កើនដំណើរទស្សនកិច្ច ការផ្លាស់ប្តូរ និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំង រក្សា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងអង្គការសង្គម។
    |
 |
រូបថតឧទាហរណ៍ (dangcongsan.vn) |
យើងមានសេចក្តីសោមនស្សរីករាយដែលឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាចំណុចភ្លឺមួយ។ បច្ចុប្បន្នកូរ៉េខាងត្បូងគឺជាអ្នកវិនិយោគធំជាងគេនៅវៀតណាមដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៩៤ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងចំនួន ១០,២០៣ និងជាប់ចំណាត់ថ្នាក់ទី២ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយនឹងកិច្ចសន្យាស្ដីពីការផ្ដល់ប្រាក់ជំនួយ ៤ ពាន់លានដុល្លារនៅឆ្នាំ២០៣០ ហើយជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងទំហំពាណិជ្ជកម្មទ្វេភាគីដែលម្រេចបាន ៨១.៥ ពាន់លានដុល្លារនៅឆ្នាំ២០២៤ កើនឡើង ៧.៣% បើធៀបនឹងឆ្នាំ២០២៣។ វៀតណាមក៏មានគម្រោងវិនិយោគចំនួន ១១២ នៅប្រទេសកូរ៉េខាងត្បូង ដែលមានដើមទុនសរុប ៣៧.៤ លានដុល្លារអាមេរិក។ ជាពិសេស ប្រទេសទាំងពីរកំពុងអនុវត្តយ៉ាងសកម្មនូវ "ផែនការសកម្មភាពដើម្បីជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៥០ ពាន់លានដុល្លារអាមេរិក តាមទិសដៅធ្វើឲ្យមានតុល្យភាពជាងនៅឆ្នាំ២០៣០"។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងបន្តចាត់ទុកវៀតណាមជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ក្នុងប៉ុន្មានឆ្នាំកន្លងមមកនេះ ប្រទេសទាំងពីរក៏បានជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការលើវិស័យ៖ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល បរិស្ថាន ពលកម្ម ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ វប្បធម៌ កីឡា ទេសចរណ៍ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងការជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ល។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងសមិទ្ធិផលដ៏គួរចាប់់អារម្មណ៍នោះ ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស បានអះអាងនូវគោលនយោបាយការបរទេស ឯករាជ្យភាព ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម និងធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាពរបស់បក្សកុម្មុយនិស្តវៀតណាម ហើយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ និងគោលនយោបាយឥតងាយការេរបស់បក្ស និងរដ្ឋវៀតណាមគឺមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូងឡើងកំពស់ថ្មី ប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព គ្រប់ជ្រុងជ្រោយ និងយូរអង្វែង ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី សមស្របនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
ដំណើរទស្សនកិច្ចនេះ ក៏បានរួមចំណែកផ្សព្វផ្សាយរូបភាពរបស់វៀតណាមដែលបន្តផ្លាស់ប្ដូរថ្មី ឈានចូលយុគសម័យនៃទៅឈានមុខ និងមានបំណងចង់មានការរួមដំណើរ ជួយគាំទ្រដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពពីមិត្តអន្តរជាតិ រួមទាំងកូរ៉េខាងត្បូងផងដែរ។
ការដែលលោក To Lam អគ្គលេខាបក្ស ជាភ្ញៀវបរទេសដំបូងដែលមកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងបន្ទាប់ពីលោក Lee Jae Myung កាន់តំណែងជាប្រធានាធិបតី ក៏បង្ហាញថាកូរ៉េខាងត្បូងយកចិត្តទុកដាក់យ៉ាងខ្លាំង និងប្តេជ្ញាចិត្តអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។
ទំនាក់ទំនងដែលកំពុងអភិវឌ្ឍល្អរវាងវៀតណាម និងកូរ៉េខាងត្បូងនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ ដូច្នេះនេះ យើងរំពឹងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងពិភាក្សា និងលើកឡើងវិធានការដើម្បីលើកកម្ពស់ទំនុកចិត្តនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ការជួយគាំទ្រសហគមន៍ ការផ្លាស់ប្តូរវប្បធម៌ សិល្បៈ ទេសចរណ៍ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស ពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាពហុភាគីនៅវេទិកាតំបន់ និងអន្តរជាតិ។
មតិសាធារណៈ និងប្រជាជននៃប្រទេសទាំងពីរកំពុងយកចិត្តទុកដាក់ដល់ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ដោយជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឈានចូលដំណាក់កាលថ្មី ដើម្បីការអភិវឌ្ឍ វិបុលភាពនៃប្រទេសនីមួយៗ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាពិភពលោក៕
បកប្រែដោយ Thuy Anh