ទីក្រុងហាណូយ និងតេហេរ៉ង់ ទីក្រុងពីរដើម្បីសន្តិភាព
ស្ថិតនៅក្បែរផ្ទាំងថ្ម Alborz ដ៏មហិមា ជាមួយនឹងភ្នំភ្លើងខ្ពស់បំផុតទូទាំងនៅមជ្ឈិមបូព៌ា និងអាស៊ី ភ្នំ Damavand ទីក្រុង Tehran មានរូបរាងហាក់បីដូចជាកំពុងស្លៀកពាក់អាវពណ៌ត្នោតអញ្ចឹង។ ដោយមើលឃើញពីខាងលើចុះ ទីក្រុងតេហេរ៉ង់ហាក់ដូចជាមានភាពសុខដុមជាមួយធម្មជាតិមាតា ជាមួយនឹងតំបន់ដ៏ធំល្វើយនៃភ្នំថ្មពណ៌ត្នោត ដែលនាំមកនូវអារម្មណ៍អំពីតំបន់នេះពោរពេញទៅដោយកំដៅ និងខ្យល់ស្ងួត។
ទីក្រុង តេហេរ៉ង់ ពិតមានភាពសុខសាន្ត ថែមទាំងប្រជាជនមានភាពរស់រាយរាក់ទាក់ និងពោរពេញដោយមនោសញ្ចេតនាចំពោះភ្ញៀវណាស់! នោះជាចំណាប់អារម្មណ៍ដំបូងរបស់យើងខ្ញុំនៅពេលដែលមានវត្តមានលើទឹកដីនៃវប្បធម៌ពែរ្ស។
ពែរ្សកាលពីអតីតកាលមិនត្រឹមតែល្បីល្បាញដោយសារជានគរយោធាដ៏មានឥទ្ធិពលបំផុតលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងល្បីល្បាញសម្រាប់រឿងព្រេងនិទានប្លែកៗជាមួយនឹងរឿងដ៏រំភើបនៅក្នុងរឿង "មួយពាន់មួយរាត្រី" ដែលបានជួយសង្គ្រោះជីវិតរបស់នាង Scheherazade ពីស្តេចឃោរឃៅ…
ពីពែរ្សកាលពីអតីតកាលរហូតដល់ប្រទេសអ៊ីរ៉ង់សព្វថ្ងៃនេះ ប្រពៃណីសន្តិភាពនៃប្រជាជាតិមួយ ដែលមានប្រវត្តិសាស្ត្រយូរអង្វែងបំផុតលើពិភពលោកតែងតែត្រូវបានបង្ហាញយ៉ាងច្បាស់។ សព្វថ្ងៃនេះ នៅពេលដែលជនជាតិអ៊ីរ៉ង់បានជួបគ្នា គេនៅតែប្រើពាក្យស្វាគមន៍ថា៖ “សាឡាម” ដើម្បីបន់ស្រន់សុំសេចក្ដីសុខគ្រប់គ្នា។ យើងឃើញច្បាស់ថា ត្រឹមតែការសួរសុខទុក្ខប៉ុណ្ណោះទេ វាក៏បង្ហាញច្បាស់ពីបំណងប្រាថ្នារបស់ប្រជាជនអ៊ីរ៉ង់គឺចង់រស់នៅដោយសន្តិភាពជានិច្ច។
ប្រវតិ្តសាស្រ្តរបស់វៀតណាមក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមរភូមិដ៏វែងឆ្ងាយដើម្បីតស៊ូទាមទារឯករាជ្យ និងការពឹងផ្អែកលើខ្លួនឯង។ ប្រជាជនវៀតណាមក៏តែងតែចង់រស់នៅដោយសន្តិភាព សុខដុមរមនា មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងក្នុងទំនាក់ទំនងអន្តរជាតិទៀតផង។
គឺបានមកពីស្មារតីស្រលាញ់សន្តិភាពជាប្រពៃណី និងសកម្មភាពជាក់ស្តែង និងការរួមចំណែកនាពេលបច្ចុប្បន្ន ដែលទាំងទីក្រុងហាណូយ និងទីក្រុងតេហេរ៉ង់ ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ផ្តល់កិត្តិយសជា "ទីក្រុងដើម្បីសន្តិភាព"។
    |
 |
ផ្លូវនៅប្រទេសអ៉ីរ៉ង់ និងភ្នំ Alborz ដ៏អស្ចារ្យនៅចម្ងាយ |
កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍ
ត្រឹមតែរយៈពេល៣ថ្ងៃនៃដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានមានសកម្មភាពផ្លូវការជាង២០។ ក្នុងចំណោមនោះ ចំណុចលេចធ្លោគឺជំនួបជាមួយលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់, ពិភាក្សាជាមួយលោក Mohammad Bagher Ghalibaf ប្រធានសភាអ៊ីរ៉ង់, ជួបជាមួយមន្ត្រី និងបុគ្គលិកនៃស្ថានទូត សហគមន៍វៀតណាម, ជួបសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ថ្លែងប្រសាសន៍នៅក្នុងវេទិកាស្តីពីគោលនយោបាយ និងច្បាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទៅទស្សនា និងថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងនយោបាយ (IPIS) ជាដើម។
ក្នុងជំនួបរវាងលោក Vuong Dinh Hue និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ភាគីទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ និងការទូតដ៏ល្អរវាងប្រទេសទាំងពីរនាពេលកន្លងមកនិងវាយតំលៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅតែមានកម្រិត បើធៀបនឹងស្ថានភាពទំនាក់ទំនងនយោបាយ និងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាសក្ដានុពល និងភាពខ្លាំងរបស់ប្រទេសនីមួយៗ។ ហើយបើធៀបនឹងប្រទេសទាំងពីរ ការនាំចេញសរុប។ និងចំណូលនាំចូល ការទាក់ទាញវិនិយោគរបស់វៀតណាម។ ភាគីទាំងពីរបានពិភាក្សាអំពីដំណោះស្រាយជាច្រើន ដើម្បីជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលខាងមុខ។
ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ ព្រមទាំងអ្នកប្រាជ្ញ និងអ្នកការទូតអ៊ីរ៉ង់ជាច្រើនរូប បានរួមគ្នាវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាម សម្រេចបាននាពេលនេះ។ ភាគីអ៊ីរ៉ង់ចាត់ទុកវៀតណាមជាគំរូមួយដើម្បីជំនះរាល់ភាពមិនអនុគ្រោះ ដើម្បីបញ្ជាក់ជំហរ និងតួនាទីរបស់ខ្លួនក្នុងឆាកអន្តរជាតិ និងកសាង អភិវឌ្ឍប្រទេសជាតិ។
ដោយប្រកាសខ្លួនឯងថាមិនមែនជាអ្នកការទូតអាជីពទេ ប៉ុន្តែលោក Vuong Dinh Hue មិនស្ទាក់ស្ទើរនោះទេក្នុងការចែករំលែកបទពិសោធន៍ទាំងអស់របស់វៀតណាមដោយ "ផ្អែកលើការយល់ដឹងផ្ទាល់ខ្លួនរបស់ខ្លួន"។ ប្រធានរដ្ឋសភាបានចាត់ទុកថា៖ វៀតណាមធ្លាប់បានជួបការលំបាកជាច្រើន ដោយទើបតែបានឈានជើងចេញពីការបំផ្លិចបំផ្លាញនៃសង្រ្គាម វៀតណាមត្រូវប្រឈមមុខនឹងវិធានការតឹងរ៉ឹងនៃការឡោមព័ទ្ធ និងការហ៊ុមព័ទ្ធ។ ក្នុងគ្រាមានគ្រោះមហន្តរាយ វៀតណាមបានរួបរួមគ្នាតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ហើយមិនមែនទុកឱ្យកើតគំនិតគំគួនចងកំហឹដោយសាររឿងហ៊ុមព័ទ្ធនោះទេ ប៉ុន្តែបានលើកទង់ប្រពៃណីនៃបំណងប្រាថ្នាចង់បានសន្តិភាព និងភាពសុខដុមរមនារបស់ប្រទេសជាតិ។ បក្ស និងរដ្ឋវៀតណាម ដោយមានការគាំទ្រជាឯកច្ឆ័ន្ទរបស់ប្រជាជន និងកងទ័ពទាំងមូល បានដាក់ចេញនូវគោលការណ៍ណែនាំ និងគោលនយោបាយដើម្បីទុករឿងអតីតកាលមួយអន្លើ ហើយឆ្ពោះទៅរកអនាគត អះអាងនូវទស្សនៈថា វៀតណាមចង់ធ្វើជាមិត្ត និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់ក្នុងពិភពលោក ក្លាយជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យភាព ភាពជឿជាក់លើខ្លួនឯង ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ទាំងអស់គ្នាដើម្បី កសាងពិភពលោកប្រកបដោយសន្តិភាព សន្តិភាព វិបុលភាព និងនិរន្តរភាព។ ដូច្នេះ វៀតណាមបានបំបែកការឡោមព័ទ្ធ និងការហ៊ុមព័ទ្ធជាបណ្តើរៗដោយជោគជ័យ ក្លាយជាប្រទេសមួយដែលមានសេដ្ឋកិច្ចខ្លាំងក្លា និងជោគជ័យបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការចែករំលែកដោយស្មោះស្ម័គ្រ និងបើកចំហរបស់ប្រធានរដ្ឋសភាវៀតណាម បានទទួលការយល់ព្រមយ៉ាងក្លៀវក្លាជាមួយនឹងការអបអរសាទរមិនចេះចប់ពីទស្សនិកជនដែលចូលរួមក្នុងវេទិកា។
“តាមរយៈការចែករំលែករបស់លោក Vuong Dinh Hue យើងខ្ញុំយល់ដឹងកាន់តែច្បាស់អំពីវៀតណាម នោះយើងកាន់តែវាយតំលៃខ្ពស់ចំពោះវៀតណាម។ ក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា រឿងរ៉ាវរបស់វៀតណាម គឺជារឿងមួយដែលពិតជាគួរតែអាន ស្តាប់ និងសិក្សាឱ្យបានដិតដល់ជាងនេះទៅទៀតណាស់” នេះជាការនិយាយរបស់លោកបណ្ឌិត Amoie ប្រធានស្តីទីនៃគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នៃរដ្ឋសភាអ៊ីរ៉ង់ បានចែករំលែក។
នៅប្រទេសអ៊ីរ៉ង់ ពាក្យថាវៀតណាម ពិតជាទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងសាធារណៈជន ព្រោះស្នាដៃដែលវៀតណាមសម្រេចបានធ្វើឱ្យអ្នកពិតជាភ្ញាក់ផ្អើល ចាប់អារម្មណ៍ និងចង់រៀនច្រើនយ៉ាងស៊ីជម្រៅ។ អ្នកប្រាជ្ញអ៊ីរ៉ង់ជាច្រើនបានស្រាវជ្រាវ សរសេរ និងបោះពុម្ពសៀវភៅយ៉ាងយកចិត្តទុកដាក់ វិភាគ និងបកស្រាយអំពីជោគជ័យរបស់វៀតណាម។ ជាឧទាហរណ៍ អតីតឧបនាយករដ្ឋមន្ត្រីអ៊ីរ៉ង់ លោកបណ្ឌិត Abdollah Jassbi ឬអតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅវៀតណាម លោក Seyed Kamal Sajjadi បានបោះពុម្ពសៀវភៅអំពីប្រទេសវៀតណាម ដើម្បីឆ្លើយតបទៅនឹងចំណាប់អារម្មណ៍របស់អ្នកនយោបាយ ក៏ដូចជាមហាជននៅទឹកដី ព្សែរ។
ដោយក្តីស្រលាញ់ និងក្តីគោរពគ្នាដែលថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរផ្តល់ចំពោះគ្នា ប្រាកដណាស់ថា ក្នុងពេលដ៏ខ្លីខាងមុខនេះ គោលដៅនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានកំណត់នឹងក្លាយជាការពិតក្នុងពេលឆាប់ៗនេះ!
បកប្រែដោយ Minh Trung