ក្នុងនាមជាបក្សនយោបាយតែមួយគត់ និងជាបក្សកាន់អំណាចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់តាំងពីបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៥៥ និងបានឆ្លងកាត់មហាសន្និបាតបក្សចំនួន ១១ ដងរួចមក បក្សប្រជាជនបដិវត្តន៍ឡាវ មានការអភិវឌ្ឍដោយឥតឈប់ឈរទាំងអំពីបរិមាណ និងទាំងគុណភាព។ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវបានតស៊ូយ៉ាងក្លាហាន មុតមំាំ ទទួលបានជោគជ័យដ៏ធំំធេងក្នុងបុព្វហេតុតស៊ូរំដោះជាតិ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥ ហើយបើកទំព័រយុគសម័យមួយដែលប្រជាជនឡាវ ពិតជាម្ចាស់នៃជីវិតរបស់ខ្លួន ធ្វើជាម្ចាស់នៃប្រទេសឯករាជ្យ និងសេរីទាំងស្រុង។ ពីជ័យជំនះដ៏មហិមារនេះ ក្នុងរយៈពេលជិតកន្លះសតវត្ស ជាពិសេសចាប់តាំងពីដំណើរការផ្លាស់ប្ដូរថ្មីនៅឆ្នាំ១៩៨៦ មក បក្សប្រជាជនបដិវត្តន៍ឡាវ បានដឹកនាំប្រជាជនឡាវ លើកកម្ពស់ប្រពៃណីវីរភាព ជំនះរាល់ការលំបាក និងបញ្ហាប្រឈម កសាង និងអភិវឌ្ឍប្រទេសជាតិ សម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន បង្កើតមុខមាត់ថ្មីសម្រាប់សាធារណរដ្ឋប្រជាមានិតឡាវដូចសព្វថ្ងៃនេះ។

សមិទ្ធិផលដ៏មោទនៈទាំងនោះបានបញ្ជាក់ពីភាពត្រឹមត្រូវ និងភាពច្នៃប្រឌិតនៃមាគ៌ារបស់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលជាបក្សបដិវត្តន៍ដ៏រឹងមាំក្នុងការប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមទាំងអស់ ធ្វើអស់ពីកម្លាំងកាយ កម្លាំងចិត្តដើម្បីគោលដៅឯករាជ្យជាតិ ភាពរុងរឿងរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ដើម្បីបុព្វហេតុសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមនៅលើពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍ (Chinhphu.vn)

ក្នុងនាមជាប្រទេសជិតខាងចំនួនពីរ វៀតណាម និងឡាវបានបង្កើត និងពង្រីកប្រពៃណីសាមគ្គី និងទំនាក់ទំនងជិតស្និទ្ធតាំងពីយូរលង់មកហើយ។ វៀតណាម និងឡាវបានកសាងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រជាជននៃប្រទេសទាំងពីរស្មារកៀកស្មាគ្នាជានិច្ច ជំនះគ្រប់ការលំបាក និងបញ្ហាប្រឈមទាំងអស់ជាមួយគ្នា។ ឆ្លងកាត់បញ្ហាប្រឈមក្នុងសង្រ្គាម និងការលំបាកជាច្រើនក្នុងការផ្លាស់ប្តូរថ្មី និងការធ្វើសមាហរណកម្ម ទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ បានក្លាយទៅជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរពង្រីកក្នុងដំណាក់កាលប្រវត្តិសាស្ត្របន្ទាប់។ សមិទ្ធិផលដែលបដិវត្តន៍នៃប្រទេសទាំងពីរសម្រេចបាន គឺផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ។

បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានមោទនៈភាពដែលមានមិត្តភក្ដិ សមមិត្តឡាវដ៏ស្មោះត្រង់ និងមានទិសដៅរួម។ សមិទ្ធិផលដែលប្រជាជនឡាវសម្រេចបានក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ មិនត្រឹមតែមានអត្ថន័យជ្រាលជ្រៅចំពោះបុព្វហេតុបដិវត្តន៍ឡាវប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការតស៊ូ កសាង ការពារ និងអភិវឌ្ឍប្រទេសផងដែរ។

អបអរសាទរសមិទ្ធិផលដ៏អស្ចារ្យដែលឡាវសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ បក្ស រដ្ឋ និងប្រជាជនវៀតណាមជឿជាក់ថា ដោយរក្សាប្រពៃណីរបស់ជំនាន់មុន និងពង្រីកសមិទ្ធិផលដែលសម្រេចបាន ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវ នឹងបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើន កសាងប្រទេសឡាវសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ សាមគ្គីភាព យុត្តិធម៌ អរិយធម៌ វិបុលភាព តាមទិសសង្គមនិយម។ សូមជូនពរឲ្យចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងឡាវ "ជ្រៅជាងទន្លេក្រហម និងទន្លេមេគង្គ" ហើយនឹងទទួលបានសមិទ្ធិផលជាច្រើន និង"រឹងមាំជាងភ្នំ និងទន្លេ"៕

បកប្រែដោយ Thuy Anh