នៅក្នុងជំនួបនេះ លោក Vuong Dinh Hue បានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅអ៉ីរ៉ង់ ក្នុងឱកាសរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់វៀតណាម និងអ៉ីរ៉ង់ ដោយអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៉ីរ៉ង់។

លោក Ebrahim Raisi បានសម្តែងការកោតសរសើរចំពោះវីរភាពប្រវត្តិសាស្ត្ររបស់ប្រទេស និងប្រជាជនវៀតណាម និងសមិទ្ធផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ននេះ។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយលោក Ebrahim Raisi ប្រធានាធិបតីអ៉ីរ៉ង់

ភាគីទាំងពីរបានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននាពេលថ្មីៗនេះក្នុងទំនាក់ទំនងទ្វេភាគី។ ឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ សមស្របនឹងសក្ដានុពលដ៏អស្ចារ្យនៃប្រទេសទាំងពីរ។

លើវិស័យសេដ្ឋកិច្ច ប្រធានរដ្ឋសភាវៀតណាម បានស្នើឱ្យភាគីទាំងពីរបង្កើនលក្ខណៈងាយស្រួលឱ្យគ្នាទៅវិញទៅមក ជាពិសេសកសិផល និងជលផល បង្កើនការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ដើម្បីអនុវត្តវិធានការខាងលើប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរបានឯកភាពសម្របសម្រួលឱ្យបានល្អ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អ៉ីរ៉ង់ និងជំរុញការអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីផ្សេងទៀត ដើម្បីពិនិត្យស្ថានភាពត្រួតពិនិត្យ និងឯកភាពលើរាល់វិធានការកែលម្អកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

*នាព្រឹកថ្ងៃទី៩ ខែសីហា (ម៉ោងនៅទីក្រុង Tehran) លោក Vuong Dinh Hue បានអញ្ជើញចូលរួម និងមានប្រសាសន៍នៅវេទិកាគោលនយោបាយ និងច្បាប់ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអ៉ីរ៉ង់។ វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៉ីរ៉ង់ សហការជាមួយសភាពាណិជ្ជកម្ម ឧស្សាហកម្ម រ៉ែ និងកសិកម្មអ៉ីរ៉ង់។

មានប្រសាសន៍នៅវេទិកានេះ លោក Vuong Dinh Hue បានចែករំលែកអំពីលទ្ធផលនៃដំណើរទស្សនកិច្ច។ លោកប្រធានរដ្ឋសភាជឿជាក់ថា សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន និងសមស្របទៅនឹងទំនាក់ទំនងនយោបាយ និងការទូតដ៏ល្អនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋសភាបានឯកភាពនឹងការលើកឡើងរបស់គណៈប្រតិភូដែលអញ្ជើញចូលរួមដោយសង្កត់ធ្ងន់ថា វៀតណាម និងអ៉ីរ៉ង់ មានសេដ្ឋកិច្ចដែលមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយគ្នាទៅវិញទៅមក ប៉ុន្តែបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។ វៀត ណាមវាយតម្លៃខ្ពស់ចំពោះជំហរ និងតួនាទីរបស់អ៉ីរ៉ង់នៅក្នុងតំបន់ ជាពិសេសសក្តានុពលរបស់អ៉ីរ៉ង់ក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាដើម។

លោកប្រធានរដ្ឋសភា បានមានប្រសាសន៍ថា នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវដោះស្រាយនូវរាល់ឧបសគ្គ និងការលំបាកនានាដើម្បីសម្រេចឱ្យបានឆាប់នូវគោលដៅបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលខាងមុខ បន្តធ្វើឱ្យល្អឥតខ្ចោះនូវក្របខ័ណ្ឌស្ថាប័នច្បាប់ដែលមានស្រាប់ ហើយបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរ។

លោកប្រធានរដ្ឋសភាវៀតណាមបានស្នើថា ភាគីទាំងពីរចាំបាច់ត្រូវបង្កើនក្រុមការងារលើការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូទាត់។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនស្តីពីការជៀសវាងការយកពន្ធទ្វេដង  ជំនួយផ្នែកតុលាការ គយ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការអប់រំ។ ប្រធានរដ្ឋសភា វៀតណាមបានអះអាងថា ការប្តេជ្ញាចិត្តរបស់រដ្ឋសភាវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីកែលម្អប្រព័ន្ធច្បាប់ និងលុបបំបាត់ឧបសគ្គសម្រាប់អ្នកវិនិយោគបរទេសដែលកំពុងប្រតិបត្តិការនៅវៀតណាម ដោយចាត់ទុកថាជោគជ័យនៃច្បាប់វិនិយោគិនបរទេសនៅវៀតណាមគឺជាជោគជ័យរៀងៗខ្លួន៕

បកប្រែដោយ Minh Trung