ពិធីបង្ហូតទង់អាស៊ានដើម្បីអបអរសាទរខួបលើកទី ៥៦ នៃការបង្កើតអាស៊ាន
កប.អនឡាញ - នាព្រឹកថ្ងៃទី ៨ សីហា ពិធីបង្ហូតទង់អាស៊ានក្នុងឱកាសអបអរសាទរខួបលើកទី ៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។